ផ្ទុះការរិះគន់មធ្យោបាយដឹកជញ្ជូន​សាធារណៈនៅសិង្ហបុរី​​ ករណីសិស្សទៅសាលាយឺត

សាធារណជនបានផ្ទុះការរិះគន់លើមធ្យោបាយធ្វើដំណើរសាធារណៈ នៅក្នុងតំបន់ Bishan បន្ទាប់ពីស្ថានីយ៍គ្រប់អ្នកដំណើរនៅទីនោះ បានពន្យារពេល​ប្រមាណ​១ម៉ោង ធ្វើឲ្យសិស្សទៅ​សាលាយឺតយ៉ាវមិនទាន់ការប្រឡងនៅព្រឹកថ្ងៃសុក្រនេះ។​

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា សិស្សដែលទៅប្រឡងមិនទាន់នៅព្រឹកថ្ងៃសុក្រនេះ រួមមាន​សាលាអនុវិទ្យាល័យចំនួន​៦ ហើយមានសិស្សជាច្រើន​បានកកស្ទះនៅស្ថានី​យ៍ Bishsan Park។​

សិស្សបាននិយាយថា ពួកត្រូវរង់ចាំ​នៅស្ថានីយ៍​ Bishsan Park ប្រើពេលអស់ប្រមាណ​ពី៣០នាទីមួយម៉ោង ទើបទៅសាលាមិនទាន់ម៉ោង។ ចំណែកខាងស្ថានីយ៍បានបញ្ជាក់ក្នុងលិខិតសុំទៅទៅឲ្យសិស្សម្នាក់ៗយកទៅឲ្យសាលារៀន ដើម្បីបញ្ជាក់ពីភាពយឺតយ៉ាវនេះ ដោយសារមធ្យោបាយធ្វើដំណើររបស់រដ្ឋ។​

មធ្យោបាយធ្វើដំណើរនៅ Bishsan កំពុងស្ថិតនៅក្នុងការសាងសង់បន្ថែមទាំងនៅលើដី និងនៅក្រោយដីមួយចំនួនទៀត។ ទោះយ៉ាងណាខាងសាលា បានប្រតិកម្មថា បើមានការយឺតយ៉ាវដូច្នេះត្រូវបានការជូនដំណឹងមុនដល់សាលា​ដើម្បីងាយស្រួលក្នុងការចាត់ចែងការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ