ព្យុះ​សារិកា​បោក​បក់​លើ​កោះ​ហៃណាន បង្ខំ​ឲ្យ​បិទ​សាលា​រៀន និង​សេវា​ដឹក​ជញ្ជូន

ព្យុះទីហ្វុងសារិកា បានវាយបោកបក់យ៉ាងខ្លាំងក្លាទៅលើខេត្តហៃណានរបស់ចិននៅថ្ងៃនេះ ជាមួយភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់ល្បឿន ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបង្ខំឲ្យអាជ្ញាធរនៅលើកោះភាគខាងត្បូងនេះ បិទសាលារៀន និងផ្អាកសេវាដឹកជញ្ជូន។ នេះដោយយោងតាមកការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters ដែលបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានស៊ិនហួ បានបន្តថា សេវារថភ្លើង ត្រូវបានផ្អាកកាលពីថ្ងៃម្សិលមិញ ហើយជើងហោះហើរចំនួន ២៥០ ត្រូវបានលុបចោល នៅឯព្រលានយន្តហោះអន្តរជាតិហៃគូ នៅក្នុងខេត្តនេះ។

ស៊ិនហួរ បានផ្សាយថា ការិយាល័យឧតុនិយមខេត្តនេះ ព្យាករថា មហន្តរាយកើតចេញពីព្យុះនេះ មានទំហំធំធេង ខណៈគេវាយតម្លៃថា ព្យុះនៃគឺជាព្យុះមានកម្លាំងខ្លាំងបំផុត និងបង្កមហន្តរាយធំបំផុត ដែលបោកបក់ទៅលើកោះហៃណាន ក្នុងរយៈពេល ១ទសវត្សរ៍មកនេះ។

បើតាមស៊ិនហួរ ពលរដ្ឋជាង ១៣៧០០នាក់ រស់នៅតំបន់ទំនាប ឬក្នុងផ្ទះសម្បែងមិនរឹងមាំនោះ ត្រូវបានគេជម្លៀសចេញ ខណៈសាលារៀននៅតាមស្រុកចំនួន ៨ និងទីតាំងទេសចរណ៍នានា ត្រូវបានបិទផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ