ឆេះរថយន្តដឹកអ្នកដំណើរនៅកាហ្សាស្ថានស្លាប់មនុស្ស៥២នាក់​

រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានឆេះនៅពេលកំពុងធ្វើចរាចរណ៍លើផ្លូវនៅភាគខាងជើងនៃប្រទេសកាហ្សាស្ថានបានបណ្តាលឲ្យមនុស្សចំនួន៥២នាក់ស្លាប់ និង ៥នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។​

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនៃប្រទេសនេះ គឺបង្ហាញថា រថយន្តដឹកអ្នកដំណើរបានឆេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្នុងតំបន់មួយឈ្មោះ Aktobe​។​ នេះបើតាមសារព័ត៌មាន BBC​។​

រថយន្តក្រុងនោះដឹកអ្នកដំណើរជាជនអន្តោប្រវេសន៍Uzbek ដើម្បីស្វែងរកការងារផ្នែកកម្មករសំណង់នៅក្នុងប្រទេសរុស្ស៊ី។​

ទីភ្នាក់ងារព័ត៌មាន​AFPបានដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាលចុះផ្សាយថា ក្នុងចំណោម​៥៥នាក់ដែលស្លាប់ដោយសារឆេះរថយន្តក្រុងនេះក៏មាន អ្នកបើកបរពីរនាក់នៅលើនោះដែរ។​

អ្នកដែលរស់រានពីហេតុការណ៍នេះ បានថ្លែងថា រថយន្តចាប់ផ្តើមឆេះយ៉ាងឆាប់រហ័សក្រោយពេល ដែលមានសំឡេងផ្ទុះកើតឡើងភ្លាមៗ​ ប៉ុន្តែពួកគេមិនបានដឹងថា ផ្ទុះអ្វីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ