លោក ​ហ៊ុន​ ម៉ាណែត ជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការជាមួយ​ឯកអគ្គរដ្ឋទូតអាមេរិក​

លោក ហ៊ុន ម៉ាណែត(ឆ្វេង)​ និង លោក William Heidt (រូបថតពី៖ ហ្វេសប៊ុក​ស្ថានទូតអាមេរិកប្រចាំកម្ពុជា)

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្ រីហ៊ុន សែន គឺលោក ហ៊ុន​ ម៉ាណែត បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងភេរវកម្មជាមួយ​ភាគីអាមេរិក។​

យោងតាមគេហទំព័រស្ថានទូតអាមេរិក​ប្រចាំកម្ពុជាបានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត និងលោក William Heidt បានទទួលទានអាហារថ្ងៃត្រង់​កាលពីថ្ងៃទី១៧ខែកុម្ភៈ នៅ​និវាសដ្ឋានរបស់លោកឯកអគ្គរដ្ឋទូត។ ទំព័រហ្វេសប៊ុកដដែលនេះ បានឲ្យដឹងថា នៅក្នុងពេលនោះ ភាគី​ទាំងពីរបានពិភាក្សាដោយផ្តោតលើកិច្ចសហប្រតិបត្តិការយោធា និងការប្រឆាំងភេរវកម្ម។​

លោក ហ៊ុន ម៉ាណែត បានទទួលសញ្ញាប័ត្រពីបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា West Point នៅឆ្នាំ១៩៩៩។ បច្ចុប្បន្ន​លោកមានតួនាទីជាប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​ នៃ​ក្រសួង​ការពារ​ជាតិ។​

លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ក៏កំពុងជាប់បណ្តឹងនៅរដ្ឋកាលីហ្វ័រនៅសហរដ្ឋអាមេរិក ករណី​អង្គរក្សលោកចាប់បោកលោក ផល ហេរ បណ្តាលឲ្យរងរបួសឆ្អឹងខ្នង កាលពីថ្ងៃទី៩ខែមេសាឆ្នាំ២០១៦​ ខណៈមន្ត្រីតុលាការរូបនោះយកដីកាជូនលោក ហ៊ុន ម៉ាណែត ពេលលោកទៅអាមេរិក។ លោក ផល ហេរ ថា អំពើហិង្សានេះ បានរំលោភលើច្បាប់រដ្ឋកាលីហ្វ័រញ៉ានិងរំលោភច្បាប់ជាតិសហរដ្ឋអាមេរិកផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ