មនុស្ស​៥​នាក់​លង់​ទឹក​ស្លាប់​ក្រោយ​រត់​គេច​ពី​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់​នៅ​ម៉ាឡេស៊ី

សារព័ត៌មាន Channel News Asia បាន​ចុះ​ផ្សាយ​ថា មនុស្ស ៥​នាក់ បាន​លង់​ទឹក​ស្លាប់ បន្ទាប់​ពី​ពួកគេ​រត់​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ពី​សំណាក់​អាជ្ញាធរ​ម៉ាឡេស៊ី​ នៅ​ភាគ​ខាង​ជើង​រដ្ឋ​កេដាហ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

សារព័ត៌មាន​សិង្ហបុរី បាន​ចុះ​ផ្សាយ​បន្ត​ថា បុរស ៥​នោះ​ស្ថិត​ក្នុង​វ័យ ៤០ ទៅ ៥០​ឆ្នាំ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​សង្វៀន​ល្បែង​ជល់​មាន់ធំ​បំផុត​នៅ​ក្នុង​រដ្ឋ​មួយ​នេះ។

អាជ្ញាធរ​ម៉ាឡេស៊ី​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​ស្ថិត​នៅ​ក្នុង​ចម្ការ​ដូងប្រេង នៅ​តំបន់​គួឡាកេទីល ដោយ​ចាប់​មនុស្ស​ពាក់​ព័ន្ធ​ប្រហែល ២០០​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ