ក្រសួងព្យាករណ៍ថាកម្ពុជានឹងជួបបាតុភូតខ្យល់កន្ដ្រាក់ និងភ្លៀងធ្លាក់ខ្លាំងនៅដើមខែក្រោយ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 9:31 AM | បរិស្ថាន | 0 | 6362

ក្រសួងធនធានទឹកប្រកាសថា ប្រទេសកម្ពុជានឹងទទួលរងបាតុភូតផ្គររន្ទះ ខ្យល់កន្ដ្រាក់ និងភ្លៀងធ្លាក់ខ្លាំង នៅដើមខែក្រោយនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា នៅដើមរដូវវស្សា ពោលគឺចាប់ពីខែឧសភា ដល់ខែមិថុនា កម្ពុជានឹងទទួលរងបាតុភូតធម្មជាតិមួយចំនួនដូចជា ខ្យល់កន្ដ្រាក់ ផ្គររន្ទះ និងភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន ពិសេសនៅតំបន់ទំនាបកណ្ដាល តំបន់មាត់សមុទ្រ វាលទំនាប និងខ្ពង់រាប។ ប៉ុន្ដែក្រសួងថា បាតុភូតធម្មជាតិទាំងនេះ គឺមានចំនួនតិចជាងឆ្នាំ២០១៦ទេ។

ក្រសួងធនធានទឹកបញ្ជាក់ថា នៅចន្លោះខែឧសភា និងខែមិថុនា សីតុណ្ហភាពអប្បបរមា គឺនៅចន្លោះពី២៣ ទៅ២៥អង្សារសេ។ ចំណែកសីតុណ្ហភាពអប្បបរិមានៅចន្លោះពី៣៤ ដល់៣៦អង្សារសេ។

បើតាមសេចក្ដីប្រកាសព័ត៌មាន បាតុភូតធម្មជាតិ និងភ្លៀងធ្លាក់ខ្លាំងនេះ គឺបណ្ដាលមកពីកម្ពុជាទទួលរងនូវឥទ្ធិពលបាតុភូត ENSO Neutral Condition ដែលនៅចន្លោះបាតុភូត អែលនីណូ (EL Nino) និងឡានីណា (La Nina)។

ក្រសួងធនធានទឹកឲ្យដឹងទៀតថា កម្ពុជាក៏នឹងមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់រហូតដល់ខែវិច្ឆិកាឆ្នាំ២០១៧៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required