អាល្លឺម៉ង់បើកការបង្ក្រាបកន្លែងជួញដូរផ្លូវភេទរបស់ជនជាតិថៃ

សមត្ថកិច្ចរបស់អាល្លឺម៉ង់បានថ្លែងថា ពួកគេបើកការបង្ក្រាបលើទីតាំងជួញដូរផ្លូវភេទចំនួន​៦២កន្លែង ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ហើយបើកការស៊ើបអង្កេតបន្តលើសកម្មភាពជួញដូរស្រី និង អ្នកប្តូរភេទពីប្រទេសថៃទៅអាល្លឺម៉ង។​

រដ្ឋអាជ្ញានៅទីក្រុងFrankfurt  ថ្លែងថា យុទ្ធនាការបង្ក្រាបលើកន្លែងជួញដូរផ្លូវភេទកាលពីម្សិលមិញធ្វើឡើងទូទាំងប្រទេស ហើយជនសង្ស័យដែលជាមជួញដូរស្ត្រីនិងអ្នកកែភេទពីថៃនោះគឺស្ត្រីជនជាតិថៃម្នាក់អាយុ៥៩ឆ្នាំ និងមិត្តប្រុសរបស់នាងអាយុ៦២ឆ្នាំជាជនជាតិអាល្លឺម៉ង់។​ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។​

អាជ្ញាធរអាល្លឺម៉ង់រកឃើញថា គូស្នេហ៍មួយគូនេះ មានផ្ទះបនចំនួន​៣កន្លែងនៅភាគខាងលិចនៃទីក្រុងSiegen ជាទីកន្លែងដែលមានប្រជាជនថៃច្រើនរស់នៅទីនោះ។​

ក្រៅពីឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន​៧នាក់នោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រី និងអ្នកប្តូរភេទចំនួន​៣២នាក់ ហើយកំពុងបើកការស៊ើបអង្កេតលើមន្ត្រីនិងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ករណីនេះ សមត្ថកិច្ចអាល្លឺម៉ង់បើការស្រាវជ្រាវ តាំងពីខែកុម្ភៈឆ្នាំ២០១៧មក មុនពេលវាយឆ្មក់ចូលទីតាំងដែលពួកគេរកឃើញទាំងនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ