វៀតណាម​បន្តចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់

នគរបាលវៀតណាមបន្តចាប់ខ្លួននិងចេញដីកាឃុំខ្លួននៅក្នុងផ្ទះ​ដាក់ឲ្យនៅក្រោមការត្រួតពិនិត្យលើអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់ទៀត ដោយសង្ស័យថា ជាប់ពាក់ព័ន្ធអំពើពុករលួយ។

តាមការចុះផ្សាយរបស់Wall Street Journal បានឲ្យដឹងថា សមត្ថកិច្ចដាក់ការសង្ស័យថា អតីតមន្ត្រីជាន់ខ្ពស់ទាំងនេះ ពាក់ព័ន្ធអំពើពុករលួយក្នុងសំណុំរឿងរបស់អតីតមហាសេដ្ឋីអចលនទ្រព្យម្នាក់ដែលកំពុងជាប់ឃុំ​។​

នគរបាលបានចេញដីកាឃាត់ខ្លួនអតីតអភិបាលក្រុងដាណាង និងអតីតមន្ត្រីជាន់ខ្ពស់នគរបាលពីររូបទៀត។ នេះបើតាមគេហទំព័រក្រសួងសន្តិសុខជាតិវៀតណាម​ចុះផ្សាយកាលពីថ្ងៃអង្គារ។​

ចំណែកអតីតមន្ត្រីធ្វើការនៅទីក្រុងដាណាចំនួន៤នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចេញដីកាឃាត់ខ្លួននៅក្នុងផ្ទះ ដើម្បីរង់ចាំការស៊ើបអង្កេត។​

អ្នកទាំងអស់នេះរងការចោទថា ជាប់ពាក់ព័ន្ធជាមួយអតីតមហាសេដ្ឋីអចលនទ្រព្យលោក Phan Van Anh Vu ដែលចាប់ខ្លួនកាលពីខែមករា ក្រោយពេលរត់គេចខ្លួនទៅប្រទេសសិង្ហបុរី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ