យន្ត​ហោះ​អេហ្ស៊ីប​មួយ​គ្រឿង​ទៀត​បាត់​ខ្លួន​ពី​រ៉ាដា​​ពេល​ហោះ​ហើរ

យន្តហោះ Airbus A320 ដែលបានបាត់ខ្លួន (រូបភាពពី Reuters)

ក្រុមហ៊ុនអាកាសចរណ៍ Egypt Air បាននិយាយថាយន្តហោះដឹកអ្នកដំណើរ៦៩នាក់មួយគ្រឿងដែលហោះហើរពីទីក្រុងប៉ារីសទៅទីក្រុងគែរបានបាត់ការទាក់ទងនៅថ្ងៃព្រហស្បតិ៍ ដោយបានបាត់ខ្លួនពីរ៉ាដានៅតំបន់សមុទ្រមេឌីទែរ៉ាណេ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុននោះបានសរសេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា យន្តហោះ MS804 ដែលហោះហើរពីទីក្រុងប៉ារីសទៅទីក្រុងគែរបានបាត់ខ្លួនពីរ៉ាដា។

បន្ទាប់មកក្រុមហ៊ុននេះបាននិយាយថា យន្តហោះនោះបានបាត់ខ្លួនក្រោយពីចូលដល់ដែនអាកាសអេហ្ស៊ីប។ យន្តហោះនោះដឹកអ្នកដំណើរ៥៩នាក់និងបុគ្គលិកបម្រើការលើយន្តហោះ១០នាក់។

យោងតាមគេហទំព័រ Flightradar24.com បានឲ្យដឹងថា យន្តហោះដែលបាត់ខ្លួននោះគឺជាយន្តហោះ Airbus A320 ហើយទីតាំងចុងក្រោយដែលគេបានដឹងគឺនៅលើសមុទ្រមេឌីទែរ៉ាណេ។

យន្តហោះ Airbus A321 មួយគ្រឿងដែលប្រតិបត្តិការដោយក្រុមហ៊ុន Metrojet របស់រុស្ស៊ីបានធ្លាក់នៅតំបន់ស៊ីណៃកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ដោយបានសម្លាប់មនុស្សទាំង២២៤នាក់នៅលើយន្តហោះនោះ។ រុស្ស៊ីនិងរដ្ឋាភិបាលបស្ចឹមប្រទេសបាននិយាយថា យន្តហោះនោះអាចរងការបំផ្ទុះគ្រាប់បែក ហើយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមបាននិយាយថាខ្លួនបានដាក់គ្រឿងផ្ទុះនៅលើយន្តហោះនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ