បង្រ្កាបហាងបាយលក់សាច់សត្វព្រៃនៅពោធិសាត់

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:12 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 175

ពោធិសាត់៖ កម្លាំងចម្រុះរួមមានក្រុមអន្តរាគមន៍បង្ក្រាបការជួញដូរសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើបានសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ អាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្ត អង្គការវ៉ាយអេតនិងដោយមានការចូលរួមពីអាជ្ញាអរមូលដ្ឋានក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នាវេលាម៉ោង ១២ និង ២៥នាទី ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃ នៅចំណុចភោជនីយដ្ឋាន ម្លប់ស្បូវត្រជាក់ចិត្តស្រីឡូតលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារនៅទីតាំងកើតហេតុបានឲ្យដឹងថាសាច់សត្វព្រៃដែលរកឃើញនិង ដកហូតបានរួមមាន ៖ ជ្រូកព្រៃ ៧៧,៥គីឡូក្រាម, ឈ្លូស គីឡូក្រាម, ឆ្មាដាវ ១ក្បាល ស្មើនឹង ១គីឡូក្រាម ត្រកួត ៧គីឡូក្រាម កាំប្រម៉ា ៥គីឡូក្រាម អន្សង ៥គីឡូក្រាម ទន្សាយ ២២ក្បាល ស្មើនឹង ២៧គីឡូក្រាម ជើងទន្សាយក្រៀម ៤២ជើង, ពស់សង់សឿ ១,៥ គីឡូក្រាម សរុប ២២៦គីឡូក្រាម ។

វត្ថុតាងសាច់សត្វព្រៃសរុបទាំង ២២៦គីឡូក្រាម នឹងយកទៅកំទេច ឬកប់ចោល នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ។ ជាមួយគ្នានេះ សមត្ថកិច្ចចំរុះកំពង់ស្រាវជ្រាវរកអ្នកពាក់ព័ន្ធបទល្មើសនេះ ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ផងដែរ ៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required