តុលាការថៃកាត់ទោសមន្ត្រី​ពាក់ព័ន្ធការជួញដូរមនុស្សជាង១០០នាក់​

តុលាការថៃបើកសវនាការកាត់ទោសអ្នកពាក់ព័ន្ធការជួញដូរមនុស្សជាទ្រង់ទ្រាយធំក្នុងស្រុក និង ឆ្លងដែននៅព្រឹកថ្ងៃពុធនេះ ដែលមាន២១ករណី ក្នុងនោះជនជាប់ចោទដែលបញ្ជូនទៅសវនាការនៅតុលាការក្រុងបាងកកមាន១០៣នាក់។​

អ្នកពាក់ព័ន្ធការជួញដូរទាំងនោះខ្លះមានការរៀបចំជួញដូរក្នុងស្រុក និង ឆ្លងដែន​ ពាក់ព័ន្ធការប្រើអំណាចសម្លាប់ និង រំលោភផ្លូវភេទជាដើម។​ នេះបើតាមសារព័ត៌មាន Channel News Asia។

ជនជាប់ដែលតុលាការកំពុងកាត់ទោសនេះ មានពាក់ព័ន្ធទាំង ថ្នាក់ឧត្តមសេនីយ៍ក្នុងជួរទាហានថៃ មន្ត្រីនគរបាល អ្នកនយោបាយនៅតាមមូលដ្ឋាន និងជនជាតិមីយ៉ាន់ម៉ាផង ដែលពួកគេរងការចោទថា រត់ពន្ធ និង ជួញដូរមនុស្សឆ្លងកាត់ព្រំដែន ថៃ-ម៉ាឡេស៊ី។​

ទាក់ទងការកាត់ក្តីនេះ មេដឹកនាំយោធាថៃ លោកប្រាយុទ្ធចាន់ អូចា អំពាវនាវឲ្យពលរដ្ឋកុំមានការខឹងសម្បារជារួមយោធាទាំងអស់ ដោយបញ្ជាក់ថា មានតែ​ទាហានខ្លះតែប៉ុណ្ណោះដែលពាក់ព័ន្ធការជួញដូរនេះ។​លោក ថ្លែងនៅថ្ងៃពុធនេះថា ទាហានទាំងនេះគឺជាក្រុមបណ្តាញអ្នកជួញដូរមនុស្ស មិនមែនទាំងអស់នោះទេ។​

ករណីជំនុំជម្រះនៅថ្ងៃនេះគឺពាក់ព័ន្ធការជួញដូរមនុស្សតាំងពីឆ្នាំ២០១៥មក ក្រោយពេលរដ្ឋាភិបាលបានដឹង និងបង្ក្រាបក្រុមជួញដូរមនុស្សឆ្លងកាត់ព្រំដែនថៃម៉ាឡេស៊ី ដែលករណីខ្លះចាប់ជំរិតពេលទារលុយបានរួចដោះលែង និង ខ្លះទៀតត្រូវបានសម្លាប់ពេលចាប់ជំរិតនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ