ក្រសួងអប់រំប្រកាសលេខទូរសព្ទទំនាក់ទំនងក្នុងករណីបាត់ក្មេង

ក្រសួងអប់រំ យុវជន និងកីឡា​ បានចេញសេចក្តីប្រកាសមួយប្រាប់​សាធារណៈ​ជន​និង​មាតាបិតាសិស្ស អំពីលេខទូរសព្ទទំនាក់ទំនង ដើម្បីសុំអន្តរាគមន៍ ក្នុងករណីបាត់ក្មេង បន្ទាប់​ពី​មានការផ្សាយព័ត៌មានពាក់ព័ន្ធនិងបញ្ហាចាប់សិស្សសាលាកាលពីពេលកន្លងមក។

បើតាមសេចក្តីប្រកាសនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ នាយកដ្ឋានកណ្ដាលសន្តិសុខ បានផ្ដល់លេខទូរស័ព្ទ២ខ្សែគឺ ខ្សែទីមួយ ០៣១ ២០ ១២៣៤៥ និងខ្សែទីពីរ ០៣១ ៦០ ១២៣៤៥ ដើម្បីឱ្យសាធារណៈជន​ផ្តល់ព័ត៌មានរាយការណ៍ រាល់សកម្មភាពសង្ស័យ ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ​ទប់ស្កាត់​ និងធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ពាក់ព័ន្ធនិងបញ្ហានេះ ក្រសួងថា ភាគីពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ច បាន​តាមដាន​យ៉ាង​យក​ចិត្តទុកដាក់ ព្រមទាំងបានត្រៀមលក្ខណៈក្នុងការធ្វើអន្តរាគមន៍​អោយ​បានទាន់​ពេលវេលា។ ក្រសួង អប់រំយុវជននិងកីឡា ក៏បានចេញសេចក្តីណែនាំ​ដល់គ្រប់ មន្ទីរអប់រំ​រាជធានីខេត្តឱ្យធ្វើការផ្សព្វផ្សាយ ដល់គ្រប់គ្រឹះស្ថានសិក្សា​សាធារណៈ​និងឯកជនទាំងអស់​ឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផងដែរ៕

ដោយ ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ