ជំនន់នៅអាស៊ីខាងត្បូងប៉ះពាល់​មនុស្ស១៦លាននាក់

តាម​ការ​សិក្សា​របស់​អង្គការ​អន្តរជាតិ​ផ្នែក​មនុស្ស​ធម៌​ និង​ ជួយ​ដល់​ជន​រងគ្រោះ​បាន​បង្ហាញ​ថា​ មនុស្ស​ប្រមាណ​១៦​លាន​នាក់​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ត្រូវ​ជួប​គ្រោះទឹកជំនន់​ នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ច្រើន​ ដែល​ត្រូវ​ការ​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​របស់​ពួក​គេ​។​

តាម​ការ​សិក្សា​បង្ហាញ​ថា​ ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ នេប៉ាល់​ បង់ក្លាដេស​ និង​ ប្រទេស​ឥណ្ឌា​ អាច​ឈាន​ដល់​ការ​សម្លាប់​មនុស្ស​ប្រមាណ​៥០០នាក់​ ឬ​ អាច​ច្រើន​ជាង​នេះ​។​

សហព័ន្ធ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទក្រហមអន្តរជាតិ​ (IFRC)  បង្ហាញ​ការ​សិក្សា​ថា​ នៅ​ក្នុង​តំបន់​ទាំង​នេះ​កំពុង​ជួប​វិបត្តិ​ហើយ​ត្រូវ​ការ​សកម្មភាព​មនុស្ស​ធម៌​។​ បញ្ហា​ដែល​កំពុង​ប្រឈម​ពេល​នេះ ​គ្រោះលិចលង់​ដោយ​ទឹកជំនន់​ និង​ ការ​រាត​ត្បាត​នៃ​ជំងឺឆ្លង​។​នេះ​បើ​តាម​សារ​ព័ត៌មាន​BBC។​

អនុ​ប្រធាន​ប្រចាំ​តំបន់​នៃ​អង្គការ​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ​ លោក​ Martin Faller​  ថ្លែង​ថា​ ច្រើន​ជាង​១​ភាគ​៣​នៃ​ពលរដ្ឋ​បង់​ក្លាដេស​ និង​ នេប៉ាល់​ ជួប​បញ្ហា​ទឹកជំនន់​ ខណៈ​ពលរដ្ឋ​នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​ប្រមាណ​១១លាន​នាក់​ ក៏​រង​ផល​ប៉ះពាល់​ដែរ​។ ក្នុង​ចំណោម​នេះ​ពលរដ្ឋ​ប្រមាណ​១០លាន​នាក់​ត្រូវ​ជម្លៀស​រក​កន្លែង​មាន​សុវត្ថិភាព​។​

​លោក​ Martin Faller​   បន្ត​ថា​ នេះ​ ជា​បញ្ហា​ប្រឈម​ខ្លាំង​ក្នុង​ការ​ដោះ​ស្រាយ​របស់​ក្រុម​ការងារ​មនុស្សធម៌​ ដែល​ត្រូវ​មាន​ការ​ប្រជុំ​ជា​មួយ​អ្នក​ពាក់ព័ន្ធ​ស្វែង​រក​ដំណោះ​ស្រាយ​បន្ទាន់​។​

បច្ចុប្បន្ន​ទឹក​ជំនន់​កំពុង​គំរាម​កំហែង​ដល់​ជីវិត​មនុស្ស​សត្វ​ហើយ​នោះ​ ក៏​មាន​ភ្លៀង​ខ្លាំង​នៅ​បន្ត​ធ្លាក់​ដែល​បណ្តាល​ឲ្យ​ឥទ្ធិពល​នៃ​ទឹកជំនន់​កាន់​តែ​អាក្រក់​ឡើង​ថែម​ទៀត​។ ​ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ