លិចទូកនៅថៃស្លាប់១៣នាក់និងជាង១០នាក់ទៀតបាត់ខ្លួន

លិចទូកដឹកអ្នកធ្វើធម្មាត្រារបស់ពួកមូស្លីមនៅប្រទេសថៃ (រូបភាពពី Bernama)

ទូកដឹកអ្នកធ្វើធម្មាត្រារបស់ពួកមូស្លីមបានបុកស្ពាននៅក្នុងទន្លេចៅព្រះយ៉ា ក្នុងប្រទេសថៃ កាលពីម្សិលមិញ បណ្តាលមនុស្ស១៣នាក់ស្លាប់និងជាង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅជិតទីក្រុងបុរាណមួយរបស់ថៃគឺអាយុធ្យា ជាទីក្រុងដែលពេញនិយមខ្លាំងសម្រាប់វិស័យទេសចរណ៍។ ទោះយ៉ាងណារបាយការណ៍សមត្ថកិច្ចបង្ហាញថាមិនមានជនបរទេសនៅក្នុងនោះទេ។

របាយការណ៍បឋមបង្ហាញថាមនុស្ស១៣នាក់ស្លាប់ ៣៣នាក់រងរបួស និងជាង១០នាក់ផ្សេងទៀតបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរក។ កន្លែងកើតហេតុនេះកើតឡើងនៅចម្លាយប្រមាណ៨០គីឡូម៉ែត្រនៅប៉ែកខាងជើងនៃទីក្រុងបាងកក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ