អាមេរិកជំរុញឲ្យកូរ៉េខាងជើងចូលរួមចរចាជាមួយភាគីសំខាន់ៗ

លោក ចន ឃែរី (រូបភាពពី AFP)

រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធក្លេអ៊ែ ហើយងាកមកតុចរចាជំហានដំបូងឆ្ពោះទៅរកការចរចាជាមួយសហរដ្ឋអាមេរិកនិងភាគីសំខាន់ៗទៀតក្នុងពិភពលោក។

ថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូង លោក ចន ឃែរី ថាអាមេរិកនៅតែប្តេជ្ញាចិត្តក្នុងការការពារសុវត្ថិភាពឲ្យគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។ លោកបន្តថា អាមេរិកត្រៀមខ្លួនជាស្រេចក្នុងការចរចាសន្តិភាពលើបញ្ហាឧបទ្វីបកូរ៉េ បញ្ចប់ការបែងចែកកូរ៉េទាំងសង្គមនិងសេដ្ឋកិច្ច។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ឃែរី ថ្លែងថាជាជំហានបឋមគឺត្រូវឲ្យកូរ៉េខាងជើងផ្អាក គឺត្រូវផ្អាកសកម្មភាពបង្កជម្លោះផ្សេងៗ ផ្អាកសាកល្បងអាវុធនុយគ្លេងអ៊ែ និងការជម្លោះតាមបណ្តោយព្រំដែនផ្សេងៗទៀត។

នៅក្នុងខែនេះ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៥របស់ខ្លួន ដែលបានបង្ហាញអាវុធមីស៊ីលជាបន្តបន្ទាប់ ហើយអង្គការសហប្រជាជាតិនិងប្រទេសផ្សេងៗទៀតបានប្រកាសថ្កោលទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ