អតីត​នាយករដ្ឋ​មន្ត្រី​ថៃត្រូវ​បាន​តែង​ជា​ប្រធាន​ថ្មី​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ក្សត្រ​ថៃ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថានិន្ទ ក្រៃវិស៊ាន ត្រូវបានតែងតាំងជាប្រធាននៃក្រុមឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ។ នេះដោយយោងតាមគេហទំព័ររដ្ឋាភិបាលនៅថ្ងៃពុធនេះ។

លោក ថានិន្ទ អាយុ ៨៩ឆ្នាំ គឺជានាយករដ្ឋមន្ត្រីថៃ ចាប់ពីខែតុលា ឆ្នាំ១៩៧៦ ដល់ខែតុលា ឆ្នាំ១៩៧៧។ លោកត្រូវបានតែងចូលទៅក្នុងឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ បន្ទាប់ពីរបស់លោក ត្រូវបានបណ្ដេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារមួយ។

លោក ថានិន្ទ បានឡើងកាន់តំណែងនេះ ជំនួសលោក ប្រេម ទីនស៊ូឡានុន ដែលបច្ចុប្បន្ននេះ ជារាជានុសិទ្ធិបណ្ដោះអាសន្នរបស់ប្រទេសថៃ ក្រោយការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ កាលពីថ្ងៃទី១៣ ខែតុលាកន្លងមកថ្មីៗនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ