UN ផ្ដល់ថវិកា​៧​ម៉ឺន​ដុល្លារដល់គ្រួសារសព​កងទ័ព​មួក​ខៀវដែលបាត់បង់ជីវិត

(រូបភាពពីក្រសួងការបរទេស)

គ្រួសារកងទ័ពរបស់កម្ពុជាចំនួន​៤ដែលបាត់បង់ជីវិតកាលពីខែឧសភា ក្នុងពេលបំពេញការងារក្នុងក្របខណ្ឌកងទ័ពអង្គការសហប្រជាជាតិ ឬហៅទ័ពមួកខៀវ ទទួលបានថវិកា៧ម៉ឺនដុល្លារក្នុង១គ្រួសារ។​

ការប្រគល់​ថវិកាឲ្យគ្រួសារសពទាហានមួកខៀវនេះ ​ធ្វើឡើងដោយតំណាងអង្គការសហប្រជាជាតិ និងរដ្ឋមន្ត្រី​ក្រសួងការបរទេសរបស់កម្ពុជា ធ្វើឡើង​នៅទីស្ដីការ​ក្រសួងការបរទេសកាលពីម្សិលមិញ។

ទាហានមួកខៀវកម្ពុជា ត្រូវពួកឧទ្ទាមសម្លាប់ កាលពីថ្ងៃទី៨ ខែឧសភា ខណៈពួកគេកំពុង​បំពេញ​បេសកកម្មក្នុងនាមជា​កងកម្លាំង​រក្សា​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល។

ទាហានមួកខៀវទាំង៤នាក់នោះ មានឈ្មោះ អ៊ឹម សំ មានស្រុកកំណើតនៅខេត្តសៀមរាប លោក ស៊ាង នរិន្ទ មានស្រុកកំណើតខេត្តកំពត លោក មុំ តុលា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងលោក ម៉ៅ អេង រស់នៅភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ