វៀតណាម​ចាប់ពលរដ្ឋខ្លួន​២០នាក់ដែលតវ៉ាប្រឆាំងចិនករណី​ជម្លោះដែនកោះ

នគរបាលវៀតណាម បានបញ្ឈប់សកម្មភាពតវ៉ានិងចាប់ខ្លួន​មនុស្ស២០នាក់ ដែលចូលរួមកាលពីម្សិលមិញ ក្នុងការរំឭកពីការប៉ះទង្គិចគ្នារវាងចិននិងវៀតណាម​ លើជម្លោះដែនកោះនៅសមុទ្រចិនខាងត្បូង កាលពីជា៤ទសវត្សរ៍មុន។​

វៀតណាម និង ចិន មានជម្លោះដែនសមុទ្រអូសបន្លាយរយៈពេលវែង នៅសមុទ្រចិនខាងត្បូង ដែលចិនអះអាងថា ជារបស់ខ្លួន ចំណែក​វៀតណាម និង ប្រទេសមួយចំនួនទៀតក៏អះអាងថា ជារបស់ពួកគេ ដែលតាមការប៉ាន់ស្មាន​គឺថ្លៃដែលទទួលបានពីការដឹកនាំទំនិញឆ្លងកាត់​ផ្លូវទឹកកន្លែងមានជម្លោះនោះមាន​ ប្រមាណ​៥ ទ្រីលានក្នុង១ឆ្នាំ​ៗ។​

ក្រុមអ្នកតវ៉ាបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីម្សិលមិញធ្វើឡើងដោយសន្តិវិធី ដើម្បីរំឭកដល់​កងទ័ពវៀតណាម​ដែលបានពលី ត្រូវចិនសម្លាប់ពេលប៉ះទង្គិចគ្នានៅឆ្នាំ​១៩៧៤ ជាពេលដែលចិនចូលកាន់កាប់កោះប៉ារ៉ាសែល​រហូតដល់បច្ចុប្បន្ន។​នេះបើតាមទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​ នេះបើតាមទីភ្នាក់សារព័ត៌មានរ៉យទ័រ។​

នគរបាលបានចាប់ខ្លួន​អ្នកតវ៉ាចំនួន​២០នាក់ រុញឡើងរថយន្ត បន្ទាប់ពីអ្នកតវ៉ាទាំងនោះ មិនស្តាប់ការព្រមានពីអាជ្ញាធរ ហើយនៅតែធ្វើសកម្មភាពតវ៉ា ដោយលើកបដា សរសេរថា បញ្ឈប់ចិនឈ្លានពាន។​

រដ្ឋាភិបាលនិង នគរបាលវៀតណាមមិន អត្ថាធិប្បាយប្រាប់អ្នកសារព័ត៌មាន​ពីការចាប់ខ្លួននេះទេ ចំណែកព័ត៌មានរដ្ឋនេះក៏មិនបានចុះផ្សាយដែរ។​

ជម្លោះរវាងប្រទេសជិត​ខាងទាំងពីរចាប់ផ្តើមផ្ទុះឡើងខ្លាំងជាថ្មី​នៅឆ្នាំ​២០១៤ នៅពេលដែលចិន​បានរៀបចំ​បូមប្រេងនៅតំបន់មានជម្លោះនោះ​ ហើយនាំឲ្យមានការតវ៉ាពេញប្រទេសវៀតណាម  ដែលមានហិង្សាដល់ជនជាតិចិនច្រើនពាន់នាក់ដែលរកស៊ីនៅវៀតណាមប៉ែកខាងត្បូង។​

វៀតណាម និង ចិន​កាលពីសប្តាហ៍មុន បានសន្យា គ្រប់គ្រង លើបញ្ហាប្រឈម​គ្នានោះដើម្បីសន្តិភាព នៅសមុទ្រចិនខាងត្បូង ដែលការសន្យានេះ ធ្វើឡើងនៅពេលដែលប្រធានបក្សកុម្មុនីស្តវៀតណាម​លោក ង្វ្រៀន ភូទ្រុង ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ