ហ្វីលីពីនផ្អាកបញ្ជូនពលករទៅធ្វើការនៅគុយវ៉ែតព្រោះមាន​ការរំលោភបំពាន​

លោក រ៉ូទ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន(រូបពី BBC)

រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនប្រកាសផ្អាកការបញ្ជូនពលករទៅធ្វើការនៅប្រទេសគុយវ៉ែត បន្ទាប់ពីស្រាវរកជ្រាវឃើញថា មានការរំលោភបំពានផ្លូវភេទទើបបណ្តាលឲ្យស្រី្តជនជាតិហ្វីលីពីនធ្វើការតាមផ្ទះនៅទីនោះចំនួន​៤នាក់ធ្វើអត្តឃាត។​

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទើតេ ថ្លែងថា ស្រ្តីជនជាតិហ្វីលីពីនជាច្រើននាក់ដែលធ្វើការនៅប្រទេសគុយវ៉ែត ទទួលរងការឈឺចាប់ដោយសារការំលោភបំពានផ្លូវភេទ។​ នេះបើតាមសារព័ត៌មាន​BBC។​

ក្តីបារម្ភពីបញ្ហានេះបានកើតឡើងនៅក្នុងប្រទេសហ្វីលីពីន​នៅក្នុងខែមករានេះ​ នៅពេលដែលស្ត្រីជនជាតិហ្វីលីពីន ស្លាប់ជាបន្តបន្ទាប់ហើយបញ្ជូនទៅប្រទេសកំណើតវិញ ដោយប្រាប់ហេតុផលថា ធ្វើអត្តឃាត ប៉ុន្តែក្រុមគ្រួសារអះអាងថា លើខ្លួនសាកសពមានរបួស។​

បច្ចុប្បន្ន​ពលរដ្ឋហ្វីលីពីនប្រមាណ​២៥០ ០០០នាក់ កំពុងតែធ្វើការនៅក្នុងប្រទេសគុយវ៉ែត។ ហើយបើតាមក្រសួងការបរទេសហ្វីលីពីនគឺអ្នកទាំងនេះភាគច្រើនជា ស្ត្រីធ្វើការនៅតាមផ្ទះ។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ