កម្ពុជានិងឡាវចាប់ផ្តើមជជែកគ្នាបញ្ហាព្រំដែននៅថ្ងៃនេះ​​

មន្ត្រីកម្ពុជានិងឡាវ​ចាប់ផ្តើមជជែកស្វែងរកដំណោះស្រាយជុំវិញការខ្វែងគំនិតគ្នាចំពោះការសាងសង់ផ្លូវនៅតាមព្រំដែន ហើយត្រូវកម្លាំងទ័ពឡាវរារាំងតាំងពីថ្ងៃទី៧ខែកុម្ភៈមក។​

វរៈការពារព្រំដែន១០១ អោយដឹងថា កម្លាំងទាហ៊ានឡាវ នៅបន្តបន្ថែមកម្លាំងមកបន្ទាត់ព្រំដែន​ ប្រមាណជាង៤០០នាក់ ដោយពង្រាយចាប់ពីចំណុចប៉ុស្តិ៍វរៈ២១ ត្រើយម្ខាងទន្លេសេសានអូរកុះដល់អូរតាក់ ទឹកដីភាគីឡាវ ដោយឡែកកម្លាំងមួយចំនួនទៀតមកឈរជើងលើដីកម្ពុជា ប្រដាប់ដោយអាវុធរារាំងមិនអោយទាហ៊ាន និងកងវិស្វកម្មកម្ពុជាធ្វើផ្លូវយុទ្ធសាស្រ្តក្រវ៉ាត់ព្រំដែន ចំណុចអូតាឡាវខេត្តស្ទឹងត្រែង។​ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។​

គេហទំព័រដដែលឲ្យដឹងទៀតថា មន្ត្រីជំនាញកម្ពុជា និង ឡាវ នឹងប្រជុំពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហានេះ ចាប់ពីថ្ងៃទី២០ខែកុម្ភៈនេះ រហូតដល់ថ្ងៃទី២៧ខែដដែល។​

សមត្ថកិច្ចកម្ពុជាអះអាងថា ឡាវ បានកាន់អាវុធចូលក្នុងទឹកដីកម្ពុជា​ ហើយពេលដែលកម្ពុជាណែនាំមិនឲ្យយកអាវុធចូលពួកគេមិនព្រមទេ ដោយបញ្ជាក់ថានេះ ជាបញ្ជារបស់ថ្នាក់លើ។​​

បច្ចុប្បន្ន ភាគីកម្ពុជានៅបន្តការសម្របសម្រួលបណ្តើរធ្វើបណ្តើរ ហើយខាងកម្លាំងកងវស្វកម្ម បានបន្តការស្ថាបនាផ្លូវយុទ្ធសាស្រ្តក្រវ៉ាត់ព្រំដែន ពីចំណុចដុងក្រឡរ ក្រុងស្ទឹងត្រែង ដល់ចំណុចអូតាឡាវ ស្រុកសៀមប៉ាង បានប្រវែងជាង១៥០គីឡូម៉ែត្រ លើផែនការអនុវត្ត ២៥៧គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ