ការជួញដូរអាវុធលើពិភពលោក​កើនឡើង​នៅ៥ឆ្នាំចុងក្រោយនេះ​

ការសិក្សាមួយបានបង្ហាញនៅថ្ងៃចន្ទនេះ ឲ្យដឹងថា ការជួញដូរអាវុធមានកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់នោះ គឺកើនឡើងនៅ៥ឆ្នាំចុងក្រោយ ដែលមានតម្រូវការខ្លាំងនៅមជ្ឈឹមបូព៌ានិងតាមបណ្តាប្រទេសនៅអាស៊ី។​

តាមការសិក្សារបស់វិទ្យាស្ថាន​ស្រាវជ្រាវសន្តិភាពអន្តរជាតិមានមូលដ្ឋាននៅប្រទេសស្វីស(​SIPRI) បានឲ្យដឹងថា ចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ការនាំចូលអាវុធនៅតាមបណ្តាប្រទេសនៅអាស៊ី និង មជ្ឈឹមបូព៌ា មានប្រមាណ៤៣% នៃតម្រូវការអាវុធនៅលើពិភពលោក ដែលចំនួននេះកើនឡើង​៧,៧% បើប្រៀបធៀបចន្លោះឆ្នាំ​២០០៧ ដល់២០១១។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​AFP។​

វិទ្យាស្ថាននោះបញ្ជាក់ថា ការដឹកជញ្ជូនទ្រង់ទ្រាយធំ​ពីឆ្នាំ២០១២ដល់២០១៦ បានកើនដល់ចំនួនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។​

ប្រទេស Saudi Arabia ជាប្រទេសធំបំផុតលំដាប់ទី២នៃការនាំអាវុធចូលនៅលើពិភពលោកក្នុងឆ្នាំ២០១២ បន្ទាប់ពីឥណ្ឌា ពេលដែលប្រឈមជាមួយចិន។​

សហរដ្ឋអាមេរិក នៅតែជាប្រទេសកនាំចេញអាវុធច្រើនជាងគេ​គឺ៣៣% ទៅទីផ្សារពិភពលោក បន្ទាប់មករុស្ស៊ី ២៣% ចិន​៦,២%  បារាំង ៦,០% និង អាល្លឺម៉ង់ ៥,៦ %។​ ប្រទេសទាំង៥នេះ នាំចេញអាវុធប្រមាណ​៧៥% នៃចរន្តលក់ដូរអាវុធលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ