សមត្ថកិច្ចថៃនិងព្រះសង្ឃវត្តធម្មកាយប៉ះទង្គិចគ្នានៅថ្ងៃនេះ

ព្រះសង្ឃនិងនគរបាលថៃបានប៉ះទង្គិចគ្នានៅថ្ងៃចន្ទនេះ នៅវត្តកាន់ពុទ្ធសាសនាធំមួយនៅជាងក្រុងបាងកក នៅពេលដែលកម្លាំងសមត្ថកិច្ចព្យាយាមចូលទៅឃាត់ព្រះកាយចៅអធិការវត្តដែលមានឥទ្ធិពលមួយដែលចោទពីបទលាងលុយកខ្វក់។​

ការប្រឈមមុខគ្នានេះ នៅវត្តធម្មកាយ ដែលជាវត្តលេខធ្លោមួយកំពុងប្រឈមមុខជាមួយ រដ្ឋាភិបាលយោថៃ ដែលរដ្ឋប្រហារឡើងកាន់អំណាចកាលពីឆ្នាំ២០១៤កំពុងព្យាយាមរំលាយវត្តនេះ។​

នគរបាលនិយាយថា ពួកព្យាយាមសម្រុកចូលក្នុងវត្តដើម្បីឃាត់ព្រះកាយចៅអធិការវត្តព្រះតេជគុណ​ Dhammachayo និង បញ្ចៀសកុំឲ្យមានហិង្សាជាមួយអ្នកប្រតិបត្តិធម៌នៅទីនោះ។​

ភាពតានតឹងកើតឡើង​៤ថ្ងៃមកនេះ ចាប់តាំងពី រដ្ឋាភិបាលយោធា បានចេញបញ្ជាឲ្យកម្លាំងសម្រុកចូលក្នុងវត្តមួយនេះ ហើយឈានដល់ការរុញច្រានគ្នារាងព្រះសង្ឃ និង កម្លាំងសមត្ថកិច្ច។​ ទោះយ៉ាងណា សមត្ថកិច្ចថៃនៅមិនទាន់ស្វែងរកចៅអធិការវត្តនោះឃើញនៅឡើយ។​

ប៉ុន្តែអ្នកថតរូបឲ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលតាមដាន ករណីនេះ ថ្លែងថា មិនមានអ្នករងរបួសធ្ងន់ដោយសារករណីនេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ