ជប៉ុន​គ្រោងកសាងអគារខ្ពស់បំផុតលើពិភពលោកធ្វើពីឈើ

ក្រុមហ៊ុនសំណង់មួយរបស់ជប៉ុនរៀបចំការសាងសង់អគារខ្ពស់បំផុតលើពិភពលោក ដែលធ្វើឡើងពីឈើ។​

ក្រុមមួយឈ្មោះ Sumitomo Forestry បានប្រកាសកាលពីម្សិលមិញថា អគារដែលគ្រោងធ្វើឡើងពីឈើនោះមានកម្ពស់៧០ជាន់ ហើយក្នុងនោះមានប្រើប្រាស់ដែកតែ១០%ប៉ុណ្ណោះ ហើយត្រូវការប្រើប្រាស់ឈើអស់១៨០ ០០០ម៉ែត្រគូប។ តាមគម្រោងអគារនេះ​ លេចចេញរូបរាងឈើ និងស្លឹកនៅគ្រប់ជាន់ទាំងអស់ ហើយបែងចែកជាផ្ទះឲ្យពលរដ្ឋនៅចំនួន​៨០០០ផ្ទះ។ នេះបើតាមសារព័ត៌មាន ​BBC។​​

ក្រុមហ៊ុន Sumitomo Forestry កសាងអគារនេះឡើង ជាផ្នែកមួយនៃការអបអរខួប៣៥០ឆ្នាំរបស់ក្រុមហ៊ុន​ដែល នឹងកសាងហើយ២០៤១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ