អូស្ត្រាលីរឹតបន្តឹងលក្ខខណ្ឌសុំសិទ្ធិជាពលរដ្ឋ

រដ្ឋាភិបាលអូស្ត្រាលី នឹងកែសម្រួលលក្ខខណ្ឌកាន់តែងលំបាក ចំពោះអ្នកចំណាកស្រុកពីប្រទេសផ្សេងៗសុំសិទ្ធិជាប្រជាពលរដ្ឋនៃប្រទេសនេះ។​

ដំណើរការចំពោះការសុំសិទ្ធិជាពលរដ្ឋត្រូវឆ្លងកាត់ការសាកល្បងសមត្ថភាពផ្នែកភាសាអង់គ្លេស និង សមត្ថភាពអាចដឹងពីតម្លៃរបស់ប្រជាពលរដ្ឋអូស្ត្រាលី។ នេះជាការថ្លែងរបស់នាយករដ្ឋ Malcolm Turnbull។​

សារព័ត៌មាន BBC បានចុះផ្សាយទៀតថា អ្នកស្នើសុំសិទ្ធិជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌរស់នៅទីនោះអចិន្ត្រៃយ៍៤ឆ្នាំ គឺពីមុនត្រូវការពេលតែ១ឆ្នាំ។​

ការប្រកាសរឹតបន្តឹងនេះ ចាប់ផ្តើមឡើងបន្ទាប់ពីរថ្ងៃក្រោយពេល អូស្ត្រាលីរឹតបន្តឹងលក្ខខណ្ឌ​ចំពោះ កម្មករជំនាញឆ្លងប្រទេស។​

លោក​Turnbull ថ្លែងថា ការផ្លាស់ប្តូរដើម្បីបញ្ជាក់ថា អ្នកចំណាកស្រុក ងាយស្រូលក្នុងការធ្វើសមាហរកម្ម ឬ សម្របខ្លួនរស់នៅជាមួយប្រជាពលរដ្ឋអូស្រ្តាលី។​លោកពន្យល់ថា អ្នកធ្វើចំណាកស្រុក ត្រូវតែមានការយល់ដឹងពីការគាំទ្រលើសេរីភាពសាសនា និង យ៉េនឌ័រ ឬ សិទ្ធិស្មើគ្នានៃភេទ គឺការគោរពសិទ្ធិស្ត្រី និង កុមារគឺជាគុណតម្លៃរបស់អូស្ត្រាលី។ លោកថា ហិង្សាក្នុងគ្រួសារជាអំពើដែលមិនអាចអត់ឱនឲ្យបាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ