ក្រុមហ៊ុនចិននិងអ៊ីរ៉ង់ចុះហត្ថលេខាលើកដំបូងលើការរៀបចំរោងចក្រនុយក្លេអ៊ែឡើងវិញ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 5:19 PM | អន្តរជាតិ | 0 | 3319

ក្រុមហ៊ុនរបស់ចិននិងអ៊ីរ៉ង់ នឹងចុះហត្ថលេខាជាលក្ខណៈពាណិជ្ជកម្មលើកដំបូងនៅចុងសប្តាហ៍នេះ ក្នុងការរៀបចំរោងចក្រថាមពលនុយក្លេអ៊ែឲ្យអ៊ីរ៉ង់ឡើងវិញ ដែលជាផ្នែកមួយទាក់ទង់កម្មវិធីថាមពលនុយក្លេអ៊ែជាអន្តរជាតិកាលពីឆ្នាំ២០១៥។​ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។​

ជោគវាសនារបស់នៃរ៉េអាក់ទ័រ Arak នៅកណ្តាលអ៊ីរ៉ង់ គឺជាចំណុចរាំងស្ទះមួយក្នុងការចរចារយៈពេលវែង ដែលមិនអាចឈានដល់ការចុះកិច្ចព្រមព្រៀងឈានដល់ការចុះហត្ថលេខារវាង សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និង អាល្លឺម៉ង់។​

អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន​លោក​ Lu Kang ថ្លែងថា ការចុះកិច្ចសន្យាពីការរៀបចំរោងចក្រថាមពលនុយក្លេអ៊ែលំដាប់ពិភពលោក​ឡើងវិញ នឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍នេះនៅក្នុងរដ្ឋធានី Viennaនៃប្រទេសអូទ្រីស ចំពោះកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀតបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនរួចរាល់ហើយ។​ ក្នុងកិច្ចព្រមព្រៀងទាំងនោះផ្តោតសំខាន់លើថាមពលនុយក្លេអ៊ែរបស់អ៊ីរ៉ង់។​ នេះបើតាមសារព័ត៌មាន BBC។​

លោក​ Lu ថ្លែងថា ចិន និង សហរដ្ឋអាមេរិក បានចូលរួមគ្នាក្នុងការបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាលើគម្រោង Arak ហើយទទួលបានការរីកចម្រើនល្អ។​ ទោះយ៉ាងសហរដ្ឋអាមេរិកបានចោទអ៊ីរ៉ង់ថា កំពុងធ្វើសកម្មភាពបង្កឲ្យមានភាពភ័យខ្លាច បំផ្លាញស្ថិរភាពនៅមជ្ឈឹមបូព៌ា៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required