ធនាគាររបស់ក្រិចរងការវាយប្រហារដោយគ្រាប់បែក

ធនាគាររបស់ក្រិចមួយឈ្មោះ​ Eurobank ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងអាតែន ត្រូវបានវាយប្រហារដោយគ្រាប់បែក​បំផ្លាញកាលពីយប់ថ្ងៃពុធម្សិលមិញ។​

នគរបាលបានថ្លែងថា មានជនអនាមិក បានផ្ញើសារព្រមានតាមគេហទំព័រ Zougla​ ហើយនគរបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបិទតំបន់នោះមុនការបំផ្ទុះបាន។​ ប៉ុន្តែការបំផ្ទុះនៅតែកើតឡើងនៅប៉ុន្មាននាទីក្រោយការព្រមាន ដែលបំផ្លាញផ្នែកខ្លះនៅជុំវិញនោះ។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

កាលពីឆ្នាំ២០១៤ ធនាគាររបស់ក្រិច ក៏ក្លាយជាគោលដៅនៃការវាយប្រហារដោយពួក អាណាធិបតេយ្យនិយម ដែលធ្វើសកម្មភាពបះបោរដើម្បីបដិវត្ដន៍ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ