ចៅសង្កាត់ជ្រាវព្រមានប្ដឹងពលរដ្ឋរឿងប្រមូលស្នាមមេដៃសុំប្រើអគ្គិសនីរដ្ឋ

សាលាសង្កាត់ជ្រាវ ក្រុងសៀមរាប (ដោយ បូ សាវី)

ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ព្រមានប្ដឹងទៅតុលាការលើអ្នកប្រមូលស្នាមមេដៃស្នើសុំតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋប្រើប្រាស់ក្នុងភូមិ ដោយចោទថាញុះញង់និងក្លែងបន្លំឯកសារ។

កាលពីថ្ងៃទី១៨ខែឧសភានេះ លិខិតដែលមានស្នាមមេដៃពលរដ្ឋចំនួន២៣៤គ្រួសារក្នុងចំណោមបីភូមិរួមមានភូមិក្រសាំង ភូមិវាល និងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ពួកគេបានស្នើសុំតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋ ដែលមានថ្លៃទាបជាងភ្លើងឯកជនដែលធ្លាប់ប្រើនោះជិតពាក់កណ្តាល។

ចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន មានប្រសាសន៍ថាលោកកំពុងមញាញឹកខ្លាំងលើការងារតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋនេះដែលលោកថា យ៉ាងយូរខែក្រោយអ្នកភូមិនឹងមានអគ្គិសនីរដ្ឋប្រើប្រាស់។ ប៉ុន្តែលោកព្រមានប្ដឹងអ្នកប្រមូលស្នាមមេដៃពលរដ្ឋទៅតុលាការ ដោយចោទថាញុះញង់ ក្លែងបន្លំឯកសារ និងជ្រៀតជ្រែកការងារអាជ្ញាធរមូលដ្ឋាន។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា នឹងដាក់ពាក្យប្ដឹងនៅថ្ងៃណាទេ។ លោកបន្ដថា៖ “អ្នកណាមិនអនុញ្ញាតបងខ្ញុំរកដីធ្វើកាបីនរកដីបោះបង្គោលត្រាក់ៗរាល់ថ្ងៃឥឡូវាបាត់កាបីនមួយហើយកាបីមួយកាបីមួយត្រូវប្រើត្រាវ៉ូម៉ានពីរណារកដីឲ្យគេធ្វើណាស់គេមកទាក់ទងរាល់ថ្ងៃឥឡូវគេផ្ដិតមេដៃណាច្រង៉េងច្រង៉ាលិចកើតយកទៅអគ្គិសនីដល់ពេលគេរុញមកវិញឲ្យខ្ញុំចុះហត្ថលេខាខ្ញុំថាអត់ចុះទេខ្ញុំថាមេដៃអញមិនបាឲ្យពួកហ្អែងផ្ដិតណាផ្ដិតទៅណាអាណាអនុញ្ញាតឲ្យហ្អែងខ្ញុំប្ដឹងដល់តុលាការប្ដឹងពីបទញុះញង់ណាកសាងសំណុំរឿងរួចហើយខ្ញុំរកស្នាមមេដៃរួចហើយពីក្លែងបន្លំ”។

តំណាងឲ្យពលរដ្ឋចំនួន៣នាក់ ពួកគាត់អះអាងថាការគំរាមប្ដឹងរបស់ចៅសង្កាត់នេះ បង្ហាញថាអាជ្ញាធរមិនយកចិត្តទុកដាក់ដល់ពលរដ្ឋដែលប្រើអគ្គិសនីឯកជនដែលមានតម្លៃខ្ពស់នោះជាង១០ឆ្នាំមកហើយ។ ពួកគាត់បន្ដថា ការប្រមូលស្នាមមេដៃដើម្បីសុំប្រើភ្លើងរដ្ឋដែលមានតម្លៃទាបជាងភ្លើងឯកជនជិតពាក់កណ្តាលនេះមិនខុសច្បាប់នោះឡើយ។ ពួកគេបន្ដថា៖ “បើចៅសង្កាត់ប្ដឹងខ្ញុំ ខ្ញុំប្ដឹងបកវិញ ព្រោះអីខ្ញុំអត់បានញុះញង់ខ្ញុំជួយប្រជាជនហ្នឹង ទី១ខ្ញុំចំណាយថវិការបស់ខ្ញុំចំណាយពេលវេលា ខ្ញុំទៅចង់បានផលប្រយោជន៍ពីប្រជាជនគ្រាន់តែចង់បានភ្លើងរដ្ឋប្រើទាំងអស់គ្នាហ្នឹង ចុះប្រមូលស្នាមមេដៃខ្ញុំមិនបានបង្ខំណា ខ្ញុំឲ្យប្រជាជនមើលទំរង់ខាងលើស្នើទៅអគ្គិសនីខេត្ដ បើសិនបងប្អូនណាចង់បានភ្លើងរដ្ឋប្រើគឺផ្ដិតមេដៃទៅ បើគាត់មិនចង់គឺប្រើភ្លើងឯកជនទៅមិនបង្ខិតបង្ខំគាត់ណា ខ្ញុំគិតថាគ្មានរឿងត្រូវបារម្ភទេ”។

តំណាងឲ្យពលរដ្ឋនៅភូមិជ្រាវ លោក កែវ វុទ្ធី ប្រាប់VODថាមន្ដ្រីអគ្គិសនីខេត្ដសៀមរាបបានទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃសុំតភ្លើងរដ្ឋនោះហើយ ប៉ុន្តែតម្រូវឲ្យមានការឯកភាពពីមេភូមិនិងចៅសង្កាត់ ខណៈអាជ្ញាធរមូលដ្ឋានមិនទាន់អនុញ្ញាត។ លោកបន្ដថា ការដែលអាជ្ញាធរមូលដ្ឋានបដិសេធនេះដោយលោកថា ចៅសង្កាត់ជ្រាវ លោក ក្អប រ៉ន ខ្លាចបាង់បង់ផលប្រយោជន៍ពីអគ្គិសនីឯកជននោះ។ លោកបន្ដថា៖ ខាងអគ្គិសនីគេបានសរសេរញត្ដិមួយយកទៅឲ្យមេភូមិនិងចៅសង្កាត់ជួយបោះត្រា ចៅសង្កាត់និងមេភូមិគេអត់បោះត្រាឲ្យទទួលដឹងឭទេ ព្រោះគេជាអ្នកធ្វើអាជីវកម្មហ្នឹង ដល់ពេលនោះខាងអគ្គិសនីគេឲ្យយោបល់មួយបើសិនគេអត់ឆ្លងឲ្យទេគេឲ្យយកទៅអភិបាលក្រុងលោក សូ ប្លាតុង ដល់ពេលជួបគាត់បើ សូ ប្លាតុង គេអត់ទទួលស្គាល់ទេ គឺយកមកឲ្យគេ(អគ្គិសនី)វិញមានវិធានគេនឹងមានវិធានការថ្មីគឺគេចុះមកភ្ជាប់ឲ្យម៉ង

គួរបញ្ជាក់ថាសង្កាត់ជ្រាវមានចំងាយពីអគ្គិសនីរដ្ឋប្រហែល១០គីឡូម៉ែត្រ។ សង្កាត់នេះមានពលរដ្ឋរស់នៅចំនួន៧ភូមិដែលស្មើជាង២៥០០គ្រួសារ ប៉ុន្ដែពួកគេមានបណ្ដាញអគ្គិសនីរដ្ឋប្រើប្រាស់តែ២ភូមិប៉ុណ្ណោះ។ ក្រោយពីពលរដ្ឋស្នើសុំតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋ ចៅសង្កាត់ជ្រាវលោក ក្អោប រ៉ន បានបញ្ជាឲ្យថៅកែភ្លើងឯកជននិងត្រូវជាមេភូមិផងនោះផ្ដាច់អគ្គិសនីឯកជន ដោយពលរដ្ឋគិតថាចៅសង្កាត់រូបនោះបារម្ភបាត់បង់ផលប្រយោជន៍ពីអគ្គិសនីឯកជននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ