លោកស្រី​សៃ អ៊ឹងវេប្រកាសចរចាដោយវិជ្ជមានជាមួយទីក្រុងប៉េកាំង

មេដឹកនាំថ្មីរបស់តៃវ៉ាន់ លោកស្រី សៃ អ៊ឹងវេ (រូបភាព៖ AP)

មេដឹកនាំថ្មីរបស់តៃវ៉ាន់ លោកស្រី សៃ អ៊ឹងវេ ប្រកាសនៅថ្ងៃដែលលោកស្រី ទទួលតំណែងជាប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃនេះថា លោកស្រី នឹងចរចាដោយវិជ្ជមានជាមួយរដ្ឋអំណាចទីក្រុងប៉េកាំង។

លោកស្រី សៃ ថ្លែងក្នុងសុន្ទករ ដោយអំពាវនាវឲ្យមាន ការ ចរចាដោយវិជ្ជមានជាមួយ ចិន ដើម្បីផ្សះផ្សាលើបញ្ហាដែលប្រឈម ជាមួយទីក្រុងប៉េកាំង ដែលកំពុងកើនឡើង។ នេះ បើតាមសារព័ត៌មានChannel News Asia។

លោកស្រីថ្លែងថា រដ្ឋាភិបាលនៃគណបក្សទាំងពីរឆ្លងកាត់ ការបែងចែកគ្នា ជាច្រើនក្នុង ប្រវត្តិសាស្ត្រ ហើយត្រូវតែជជែកគ្នាដោយវិជ្ជមាន ដើម្បីបានផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាង។

ទោះយ៉ាងណា លោកស្រី សៃ និង គណបក្សប្រជាធិបតេយ្យរីចម្រើនរបស់លោកស្រី បញ្ជាក់ជំហរមិនងាកទៅរកគោលនយោបាយចិនតែមួយ គឺមិនដូចគណបក្សគូមីងតាង ដែលគេមើលឃើញថា ការដឹកនាំ៨ឆ្នាំកន្លងទៅនេះ ហាក់ដូចជា ខិតទៅរកចិនចង់បង្រួប បង្រួមគ្នា។

តៃវ៉ាន់គឺជាដែនដីកោះមួយ មានប្រជាជនជាង២០លាននាក់ ដែលបានផ្តាច់ចេញពីចិនកាលពីឆ្នាំ១៩៤៩ នៅពេលដែលមានសង្គ្រាមស៊ីវិលកើតឡើង។ ទោះយ៉ាងណាចិននៅ តែចិញ្ចឹមចិត្តថា តៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយរង់ចាំតែថ្ងៃណាមួយអំណោយ ផលល្អ និងមានបង្រួបបង្រួមឲ្យទៅជាចិនតែមួយវិញ។ប្រែសម្រួល ដោយពៅ មេត្តា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ