ស៊ីម៉ាក់ រក​ឃើញ​គ្រាប់ជិត​២០០០គ្រាប់​ដែល​សល់​ពី​សម័យ«​រដ្ឋប្រហា​រ»​ឆ្នាំ​១៩៩៧

គ្រាប់​ដែល​បាន​បន្សល់​ទុក​មុន​ពេល​នៃ​ការ​ធ្វើរដ្ឋប្រហារឆ្នាំ​១៩៩៧ នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល (FB: HENG Ratana)

មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​បាន​រក​ឃើញ​គ្រាប់មិន​ទាន់​ផ្ទុះ​ជិត​២០០០គ្រាប់​ដែល​បាន​បន្សល់​ទុក​មុន​ពេល​នៃ​ការ​ធ្វើរដ្ឋប្រហារឆ្នាំ​១៩៩៧ នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។

អគ្គនាយក​នៃ​​មជ្ឃមណ្ឌល​កំចាត់​មីន​កម្ពុជាលោក ហេង រតនា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោកថា កាលពី​ថ្ងៃ​ទី១៩ មិថុនា​ម្សិលមិញ ក្រុមជំនាញ​ស៊ីម៉ាក់​បាន​ចុះ​ទៅប្រមូល​គ្រាប់​លាក់​ទុកចំនួន​១៨០០គ្រាប់​ដែល​សុទ្ធ​តែ​ជា​ប្រភេទ​គ្រាប់​បាញ់​បុក និង​បេ40 ដែលសង្ស័យ​ថា​​បាន​លាក់​ទុក​មុនពេល​ធ្វើ​​រដ្ឋ​ប្រហារ​​​ថ្ងៃទី​៥ និង​៦ កក្កដា ឆ្នាំ​១៩៩៧ នៅ​ភូមិព្រែកឫស្សី​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ដើម្បី​ចល័ត​ និង​លាក់​គ្រាប់​ក្បែរ​គោល​ដៅ​ប្រយុទ្ធ។

ព្រឹត្តិ​ការ​ណ៍​ឆ្នាំ​១៩៩៧ ជាការ​បង្ហូរ​ឈាមរវាង​អ្នកគាំទ្រ​នាយក​រដ្ឋ​មន្ត្រី​ទី​២ លោក​ ហ៊ុន សែន និង​អ្នក​គាំទ្រនាយក​រដ្ឋ​មន្ត្រី​ទី​១ សម្តេច​ក្រុម​ព្រះ​នរោត្តមរណឬទ្ធិ ដោយ​បាន​ទម្លាក់​សម្តេច​ក្រុម​ព្រះ​ពីអំណាច​ ហើយ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ។ ព្រឹត្តិការណ៍​នោះហើយ​ ដែល​លោក​ ថូម៉ាស់ ហែម​ម៉ាប៊ើគ​ (Thomas Hammarberg) តំណាងពិសេសអង្គការសហប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​នៅកម្ពុជាហៅថាជា “រដ្ឋប្រហារ” ដែល​បានបណ្ដាល​អោយ​បាត់ប​ង់​​ជីវិតម​នុស្ស​និង​របួស​ជាច្រើនរយនាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ