អាមេរិកនិង​ជប៉ុន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​នាវា​ពិឃាត​បុក​នឹង​នាវា​ដឹក​កុងតឺន័រ

ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បុក​គ្នា​រវាង​នាវា​ពិឃាត​របស់​អាមេរិក និង​នាវា​ដឹក​ជញ្ជូន​បំពាក់​ទង់​ជាតិ​ហ្វីលីពីន កំពុង​ដំណើរ​ការ​ទៅ ខណៈ​ដែល​ឈ្មោះ​នាវិក​អាមេរិក ៧​នាក់ ដែល​បាន​ស្លាប់​នោះ ត្រូវ​បាន​គេ​ប្រកាស​ជា​សាធារណៈ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​ស៊ើប​អង្កេត​កំពុង​តែ​ស្វែង​យល់​ថា តើ​នាវា​ពិឃាត​អាមេរិក ត្រូវ​បាន​នាវា​មួយ​គ្រឿង​ទៀត​បុក​យ៉ាង​ម៉េច នៅ​ក្នុង​ដែន​ទឹក​ដ៏​មមា​ញឹក​មួយ​នៅ​ជិត​កំពង់ផែ​របស់​ជប៉ុន។ នាវា​ដឹក​កុងតឺន័រ​ប្រហែល ២២២​ម៉ែត្រ​ ឈ្មោះ ACX Crystal បាន​បត់​ក្បាល​ក្នុង​​មុំ ១៨០​ដឺក្រេ​ភ្លាមៗ មុន​នឹង​បុក​គ្នា​ជាមួយ​នាវា​ពិឃាត​អាមេរិក។ នេះ​ដោយ​យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​វេបសាយ​ចរាចរណ៍​ផ្លូវ​ទឹក។

អ្នក​នាំ​ពាក្យក្រុម​ប្រឹក្សា​សុវត្ថិភាព​ដដឹក​ជញ្ជូន​ជប៉ុន បាន​ឲ្យ​ដឹង​ថា កង​ទ័ព​ជើង​ទឹក​អាមេរិក និង​ឆ្មាំ​សមុទ្រ​ជប៉ុន កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ មាន​លក្ខណៈ​សហការ​គ្នា។

ក្រុម​ស៊ើប​អង្កេត​ជប៉ុន នឹង​សាក​សួរ​ក្រុម​នាវិក​ហ្វីលីពីន​ដែល​បម្រើ​ការ​នៅ​លើ​នាវា​ដឹក​កុងតឺន័រ​ ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន ប៉ុន្តែ ក្រុម​ស៊ើប​អង្កេត​អាមេរិក​មាន​អំណាច​​ក្នុង​ការ​ស៊ើប​អង្កេត​លើ​គ្រោះ​ថ្នាក់​ពាក់​ព័ន្ធ​នឹង​កង​ទ័ព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ