ស្នងការរងទទួលបន្ទុកធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោក យឹម សម្បត្តិ បានបកស្រាយថា ដំណើរការជ្រើសរើសមន្ត្រីនគរបាលក្រមខណ្ឌថ្មីដើម្បីបម្រើការងារ មិនជាប់ពាក់ព័ន្ធអំពើពុករលួយនោះទេ។
ការចេញមុខបកស្រាយនេះ ក្រោយពេលដែលគណនីហ្វេសប៊ុក មួយឈ្មោះ «ម្ចាស់ ចិត្ត» ចោទថា ដំណើរការប្រឡងជ្រើសរើសមន្ត្រីនគរបាលក្រមខ័ណ្ឌថ្មីឆ្នាំ២០១៦ នៅខេត្តប៉ៃលិនជាប់ពាក់ព័ន្ធអំពើពុករលួយ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី១៩ខែកក្កដាម្សិលមិញ លោក ឃឹម សម្បត្តិឆ្លើយតបថា លោកមិនជាប់ពាក់ព័ន្ធលើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌឡើយ ព្រោះទាំងការប្រលង ការកែពិន្ទុ និង ការសម្រេចជាប់ធ្លាក់ គឺជាការសម្រេចរបស់ក្រសួងមហាផ្ទៃផ្ទាល់តែម្តង មិនមែនលោកឬស្នងការខេត្តជាអ្នកសម្រេចទេ៕