ឧត្តមសេនីយ៍ថៃជាប់ពន្ធនាគារ​២៧ឆ្នាំអ្នកផ្សេងជាប់ដល់​៩៤ឆ្នាំករណីជួញដូរមនុស្ស

អតីតឧត្តមសេនីយ៍មួយរូបនៅក្នុងជូរយោធារបស់ថៃ ត្រូវបានតុលាការក្រុងបាងកកសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល​២៧ឆ្នាំ ពាក់ព័ន្ធការជួញដូរមនុស្សពីប្រទេសបង់ក្លាដេសនិងមីយ៉ាន់ម៉ា ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតជាប់ឃុំរហូតដល់៩៤ឆ្នាំ។​

អតីតឧត្តមសេនីយ៍លោក​ Manas Kongpan គឺជាអ្នកពាក់ព័ន្ធម្នាក់ក្នុងចំណោម​៦០នាក់ផ្សេងទៀត​ដែលតុលាការក្រុងបាងកកប្រកាសសាលក្រមផ្តន្ទាទោសនៅថ្ងៃព្រហស្បតិ៍នេះពាក់ព័ន្ធការជួញដូរមនុស្ស ពីប្រទេសបង់ក្លាដេស និង ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅក្នុងប្រទេសមីហ៉ាន់ម៉ា។​

ចំណែកមន្ត្រីផ្សេងទៀតប្រឈមមុខជាប់ពន្ធនាគារដល់៧៥ឆ្នាំ ហើយអ្នកពាក់ព័ន្ធជាង១០០នាក់ដែលកំពុងស្ថិតនៅក្នុងដំណើរការជំនុំជម្រះនោះអាចជាប់ព័ន្ធនាគារពី​៤ទៅ៩៤ឆ្នាំ។​ នេះបើតាមសារព័ត៌មាន BBC។​

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម បានរត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាចេញពីអំពើហិង្សាពីសំណាក់ក្រុមយោធា ហើយបានផ្តល់លុយឲ្យមន្ត្រីមួយចំនួន​នៅថៃដើម្បីឲ្យជួយពួកគេបន្តគេចខ្លួនទៅកាន់ប្រទេសដែលពួកគេចង់ទៅ​។​

លោក​ Manas Kongpan ត្រូវបានចាប់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៥ ដោយចោទថា មានការទទួលលុយពីក្រុមអ្នករត់ពន្ធមនុស្សឆ្លងកាត់ប្រទេសជាបន្តបន្ទាប់។​ ចៅក្រមចោទប្រកាន់លោកពីបទជួញដូរមនុស្ស និង រៀបចំឲ្យមានបទឧក្រិដ្ឋឆ្លងដែន។​

ចំណែកអតីតប្រធានរដ្ឋបាលនៅខេត្តភាគខាងត្បូងដែលលោក​ Satun​ Ko-Tong ដែលស្គាល់ឈ្មោះផ្លូវការរបស់លោកថា Patjuban Aungkachotephan ត្រូវតុលាការក្រុងបាងកកប្រកាសសាលក្រមផ្តន្ទាទោសក្នុងករណីដូចគ្នានេះដែរឲ្យជាប់ពន្ធនាគារ៧៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ