ក្រសួងប្រកាសឲ្យអ្នកធ្វើការទាំងអស់​ឈប់សម្រាកដោយមានប្រាក់ឈ្នួលពេលបុណ្យភ្ជុំ

បុគ្គលិកបម្រើការងារនៅតាមស្ថាប័ននានា មន្រ្តីរាជការ និងអង្គការទាំងអស់នឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលនាថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខ។ នេះដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ។

តាមសេចក្ដីជូនដំណឹង ក្រសួងការងារបានអំពាវនាវឲ្យម្ចាស់និងនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ការងារ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិករបស់ខ្លួនឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលគិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ទី៣ ខែតុលា ឆ្នាំ២០១៦ ដោយមានប្រាក់ឈ្នួលនិងត្រូវសម្រួលរៀបចំបើកប្រាក់ឈ្នួលដល់កម្មករនិយោជិកឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌមកដល់។

បុណ្យភ្ជុំឆ្នាំនេះគឺត្រូវនឹងថ្ងៃសុក្រ សៅរ៍ អាទិត្យ តែក្រសួងការងារប្រកាសឲ្យឈប់សម្រាកថែមមួយថ្ងៃទៀតគឺនៅថ្ងៃចន្ទទី៣ ខែតុលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ