ក្រឡាប់រថភ្លើង​នៅឥណ្ឌា​ស្លាប់មនុស្ស​អស់ជាង​៣០នាក់​

រថភ្លើង​ដែល​ក្រឡាប់នៅ​ឥណ្ឌា (រូបភាពពីទីភ្នាក់ងារ​Channel News Asia)

អ្នកដំណើរជាង៣០នាក់ បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថភ្លើងនៅព្រឹកថ្ងៃអាទិត្យនេះ នៅភាគខាងជើងនៃរដ្ឋអ៊ុតា ប្រាដេស ប្រទេសឥណ្ឌា ។

មន្ត្រីគ្រប់គ្រងផ្លូវដែកបានថ្លែងថា រថភ្លើងដែលក្រឡាប់ ធ្វើដំណើរចេញពីភាគខាងជើងនៃទីក្រុង Patna ទៅភាគកណ្តាលនៃទីក្រុង Indore ហើយបានជួបគ្រោះថ្នាក់ដោយសារ រថភ្លើងរថធ្លាក់ផ្លូវ។ នេះបើតាមសារព័ត៌មានChannel News Asia។

ក្រោយហេតុការណ៍នេះ មន្ត្រីគ្រប់គ្រង់ផ្លូវដែក បានបញ្ជាក់ថា មានអ្នកស្លាប់៣០នាក់ ប៉ុន្តែអ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ចំនួនអ្នកស្លាប់មានដល់៤៥នាក់ និង ១៥០នាក់ រងរបួស។

ឥណ្ឌាគឺជាប្រទេសដែលមានមានប្រព័ន្ធផ្លូវរថភ្លើងធំលំដាប់ទី៤នៅលើពិភពលោក ដែលមានពលរដ្ឋធ្វើដំណើរជាមធ្យមជាង២០លាននាក់ក្នុង១ថ្ងៃៗ ប៉ុន្តែត្រូវបានអ្នកសិក្សាស្រាវជ្រាវលើកឡើងថា ប្រព័ន្ធដឹកជញ្ជូននេះ មានសុវត្ថិភាពទាបបំផុត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ