កិច្ចព្រមព្រៀងមួយចំនួននឹងត្រូវបានធ្វើឡើងក្នុងទស្សនកិច្ចលោក ហ៊ុន សែន នៅវៀតណាម

លោក ហ៊ុន សែន​ (បូ សាវី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃអង្គារ​នេះបាន​ចាក​ចេញពី​កម្ពុជាទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃនៅ​ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។​

តាមហ្វេសប៊ុក លោក ហ៊ុន សែន នៅក្នុងកំឡុងពេលទស្សនៈកិច្ចនេះ លោកនឹងជួបពិភាក្សាការងារមួយចំនួន ជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក ព្រមទាំងចុះហត្ថលេខាលើសន្ធិសញ្ញាមួយចំនួនជាមួយភាគីវៀតណាមដូចជា៖ «សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត សន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្រសួងធម្មការនិងសាសនា និងគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម»។

ក្រៅពីនោះ លោក ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងាជាមួយប្រធានសភាវៀតណាមនិងប្រធានរដ្ឋនៃប្រទេសវៀតណាមទៀតផង។ នេះបើតាមហ្វេសប៊ុករបស់លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ