មន្ត្រីសហជីពស៊ីខៅឌូប្រចាំរោងចក្រ W&D ត្រូវជនមិនស្គាល់មុខ​វាយពីក្រោយបែកក្បាល

ស្នាម​របួសលើក្បាល លោក សឿង ប្រុស ដែល​​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ពី​ក្រោយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាពពី ប្រធានសហជីពស៊ីខៅឌូ)

អនុ​ប្រធា​ន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​មួយ ​ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាន​រង​របួស​ក្បាល បន្ទាប់​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ ​វាយ​ពី​ក្រោយ អំឡុង​ពេល​គាត់​ដើរ​ចេញ​ពី​រោងចក្រ​ទៅ​រក​អាហារ​ថ្ងៃ​ត្រង់​នៅ​មុខ​រោងចក្រ។

អ្នកស្រី ពៅ ទូច ភរិយា​លោក សឿង ប្រុស ដែល​ជា ​អនុ​ប្រធាន​សហជីព​ស៊ីខៅឌូ​ នៅ​រោងចក្រ W&D បាន​អះអាង​​ថា ស្វាមី​របស់​គាត់ត្រូវ​ជន​មិន​ស្គាល់​មុខ​​វាយ​នឹង​ខ្សែ​ក្រវ៉ាត់​ពី​ក្រោយ ​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ចន្ទ​ម្សិលមិញ។

អ្នកស្រី ពៅ ទូច បាន​ឱ្យ​ដឹងទៀត​ថា ស្វាមី​របស់​គាត់​រង​របួស​រហែក​ប្រវែង ៣​ថ្នេរ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​សង្គ្រោះ និង​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

គួរបញ្ជាក់ថា លោក សឿង ប្រុស គឺ អនុប្រធានសហជីពមួយរូប ដែល​សកម្មក្នុងការតវ៉ា និងការពារផលប្រយោជន៍ជូនកម្មករ ដែលថៅកែ​បាន​ព្យាយាមបញ្ឈប់កាលពីឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ