ភាគ​ច្រើន​នៃ​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​ដែល​ត្រូវ​គេ​ប្លន់​នៅ​អេស៊ីប ត្រូវបាន​ដោះលែង​

(រូបភាពពី BBC)

ក្រុមហ៊ុន​អាកាសចរណ៍ Egypt Air បាន​ឲ្យ​ដឹង​ថា យន្តហោះរបស់​ក្រុម​ហ៊ុន​នេះ​​ដែល​ត្រូវ​គេ​ប្លន់​ បាន​ចុះ​ចតនៅ​ព្រលាន​យន្តហោះ Larnaca លើ​កោះ Cyprus ហើយ​ភាគច្រើននៃអ្នកដំណើរនៅលើយន្តហោះនេះ​ត្រូវ​បាន​ដោះ​លែង​ហើយ​។

បណ្ដាញផ្សាយ​ព័ត៌មាន BBC បាន​រាយការណ៍​ថា ក្រុមហ៊ុន Egypt Air ប្រកាសថា ការចរចាបាននាំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ដំណើរ​ស្ទើរ​​ទាំង​អស់​លើយន្តហោះ​នោះ លើកលែង​តែ​បុគ្គលិក​ធ្វើការ​លើ​យន្តហោះ និងអ្នកដំណើរបរទេសចំនួន៤​នាក់​។

វីដេអូពីព្រលានយន្តហោះ Larnaca ដែលជា​កន្លែង​​យន្តហោះ​នោះ​ចុះ​ចត​បាន​បង្ហាញថា មនុស្សបានចាកចេញពីយន្តហោះនោះ ហើយឡើងជិះរថយន្ដក្រុងមួយ។

ជើងហោះហើរ​ MS 181 របស់​ក្រុមហ៊ុន Egypt Air ត្រូវបាន​​ដណ្ដើម​យក បន្ទាប់ពីអ្នកដំណើរម្នាក់បាននិយាយថា រូប​គេមាន​ពាក់គ្រឿងផ្ទុះនៅ​លើ​ខ្លួន​។ យន្តហោះ​នោះ​បាន​ហោះចេញ​ពី​ទីក្រុងអាឡិចសាន់ឌ្រា (Alexndria) សម្ដៅ​ទៅក្រុងទៅទីក្រុងខៃរ៉ូ (Cairo) ដោយ​មាន​ផ្ទុក​អ្នក​ដំណើរ​៨១​នាក់ តែ​យន្តហោះនេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​បង្វែរ​ទិស​ដៅ​ទៅកោះ Cyprus វិញ​។

របាយការណ៍ចុងក្រោយបំផុតពីប្រព័ន្ធផ្សព្វផ្សាយ Cypriot ឲ្យ​ដឹង​ថា មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​​ការប្លន់យន្តហោះ​នេះ​ ដោយ​ត្រូវ​គេ​ជឿថា​ដោយសារ “ហេតុផលផ្ទាល់ខ្លួន” ហើយអាចប្រហែល​មក​ពី​រូបគេ​​កំពុង​ស្វែងរកសិទ្ធិជ្រកកោន។ បើទោះបីជា​យ៉ាងណា មិន​ទាន់មាន​ការ​បញ្ជាក់ពី​ករណី​នេះ​នៅឡើយ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ