ជំនន់​ទឹកភ្លៀង​កំពុង​បង្កបញ្ហា​ខ្លាំង​នៅទីក្រុងហាណូយ

(រូបភាពពី Vietnam News)

ប្រជាពលរដ្ឋវៀតណាមរស់នៅទីក្រុងហាណូយអំពាវនាវឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលជួយពួកគេ ដោយសារជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃអង្គារម្សិលមិញបានលិចផ្ទះនិងផ្លូវជាច្រើនកន្លែង។

សារព័ត៌មាន Vietnam News បានចុះផ្សាយថាភ្លៀងមួយមេធំបានចាប់ធ្លាក់កាលពីយប់ថ្ងៃអង្គារ ហើយបន្តរហូតដល់ព្រឹកថ្ងៃពុធដែលបណ្តាលឲ្យទឹកជន់លិចក្នុងកម្រិតជ្រៅជាច្រើនកន្លែងទាំងផ្ទះប្រជាពលរដ្ឋនិងផ្លូវសំខាន់ៗ។ ភ្លៀងបានធ្លាក់ខ្លាំងនៅខាងលិចនៃទីក្រុង ហើយទឹកជំនន់កំពុងលិចខ្លាំងនៅក្នុងសង្កាត់ចំនួន៥។

នៅព្រឹកថ្ងៃពុធនេះ ចរាចរណ៍កកស្ទះរាប់ម៉ោងនៅពេលមនុស្សសម្រុកធ្វើដំណើរទៅធ្វើការនិងទៅសាលារៀន ខណៈទឹកនៅជន់លិចហើយភ្លៀងនៅតែបន្តធ្លាក់។

អាជ្ញាធរវៀតណាមកំពុងព្រួយបារម្ភថាភ្លៀងមួយមេធំនេះនឹងអាចប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ទោះយ៉ាងណារដ្ឋាភិបាលវៀតណាមមិនទាន់បានសរុបរបាយការណ៍ខូចខាតដែលបណ្តាលមកពីភ្លៀងមួយមេធំនេះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ