លោកនាយករដ្ឋមន្រ្តីទិញពោតស្ងោរមួយបេមួយលានរៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះបានបន្តយុទ្ធនាការចុះមូលដ្ឋាន ដោយជួបអាជីវករនៅផ្សារមួយក្នុងខេត្តស្ទឹងត្រែង ហើយលោកបានទិញពោតស្ងោរពីស្រ្តីម្នាក់ដោយម៉ៅយកទាំងបេ ដោយថាឲ្យមួយលានរៀល ខណៈអ្នកលក់ប្រាប់ថាពោតមួយផ្លែថ្លៃ៥០០រៀល។នេះបើតាមវីដេអូដែលផ្សាយតាមហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ។

បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានម៉ៅយកបន្លែស្លឹកងុបពីស្រ្តីម្នាក់ទៀតដោយឲ្យប្រាក់លើសពីតម្លៃលក់។លើសពីនេះទៀត លោកបានចែកលុយដល់អ្នកសុំទានក្នុងផ្សារនោះនិងចែកលុយដល់ក្មេងៗមួយចំនួនទៀត ដែលលុយទាំងនោះត្រូវបានរៀបចំក្នុងស្រោមសំបុត្ររួចជាស្រេច។

កាលពីអំឡុងខែមិថុនា លោក ហ៊ុន សែន បានផ្តល់លុយចំនួន១០០០ដុល្លារឲ្យបុរសម្នាក់ដែលអះអាងថាជាអ្នករត់ម៉ូតូឌុបឆ្លងស្ពាននៅខេត្តកោះកុង ខណៈលោកនាយករដ្ឋមន្រ្តីទៅចូលរួមបុណ្យសពលោក សាយ ភូថង។

លោក ហ៊ុន សែន បានប្រកាសធ្វើយុទ្ធនាការចុះជួបពលរដ្ឋនៅតាមមូលដ្ឋានចំនួន២៥ខេត្ត-រាជធានី ដោយថាដើម្បីជំរុញឲ្យមានអភិបាលកិច្ចល្អ។ ប៉ុន្តែអ្នកប្រើហ្វេសប៊ុកមួយចំនួនបានរិះគន់ថាលោក ហ៊ុន សែន បានយកលំនាំមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលកន្លងមកច្រើនតែចុះជួបផ្ទាល់ជាមួយពលរដ្ឋនៅតាមមូលដ្ឋាននិងអាជីវករតាមផ្សារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ