លោកស្រី គ្លីនតុន ហៅលោក ​ត្រាំ ថាជាចារកម្មរបស់រុស្ស៊ី​

លោកស្រី ហ៊ីលឡារី គ្លីនតុន (រូបភាពពី AFP)

លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យបានហៅដៃគូប្រជែងរបស់លោកស្រីគឺលោក ត្រាំ ថាជាចារម្មរបស់ពួកបរទេសកំពុងស៊ើបការពីសហរដ្ឋអាមេរិក។

លោកស្រី គ្លីនតុន ថ្លែងកាលពីថ្ងៃពុធម្សិលមិញដោយវាយប្រហារលោក ឌូណល ត្រាំ ថាជាចារកម្មរបស់បរទេសករណីជំរុញឲ្យរុស្ស៊ីតាមប្រមាញ់ខ្លឹមសារក្នុងអ៊ីម៉ែលរបស់អតីតរដ្ឋមន្ត្រីការបរទេស។ លោកស្រីថានេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

ទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រី គ្លីនតុន លោក Jake Sullivan ថ្លែងថានេះជាបេក្ខជនប្រធានាធិបតីទីមួយហើយដែលជំរុញឲ្យចារកម្មបរទេសធ្វើសកម្មភាពប្រឆាំងដៃគូប្រជែងនយោបាយរបស់ខ្លួន។ លោកថាពេលនេះកំពុងប្រែក្លាយពីបញ្ហាចង់ដឹងទៅបញ្ហានយោបាយនិងទៅជាបញ្ហាសន្តិសុខជាតិ។

លោក ត្រាំ បានស្នើឡើងកាលពីថ្ងៃពុធឲ្យរុស្ស៊ីជួយស្វែងរកអត្ថន័យដែលត្រូវបានលុបចេញពីអ៊ីម៉ែលឯកជនរបស់លោកស្រី គ្លីនតុន ពេលដែលគាត់នៅជារដ្ឋមន្ត្រីការបរទេស។

ភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិក FBI ក៏បានលើកឡើងនៅដើមខែនេះដែរថាលោកស្រី គ្លីនតុន គឺមានការខ្ជះខ្ជាយបំផុតក្នុងការប្រើប្រាស់អ៊ីម៉ែលឯកជននៅក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស។ ប៉ុន្តែ FBI មិនអត្ថាធិប្បាយលម្អិតទេថាលោកស្រី គ្លីនតុន ត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌឬអត់។

គណបក្សសាធារណរដ្ឋយល់ឃើញថាដែលបាត់អ៊ីម៉ែលនោះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជាតិ។ លោក ត្រាំ ថ្លែងក្នុងសន្និសីទថា បើសិនជារុស្ស៊ីបានដឹង លោកស្នើឲ្យជួយស្វែងរកអ៊ីម៉ែលដែលបាត់ចំនួន៣០០០នោះផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ