ក្រុមបះបោរនៅមីយ៉ាន់ម៉ាត្រៀមខ្លួន​ចរចាសន្តិភាព​ជាមួយរដ្ឋាភិបាល​

(រូបភាពពី​បាងកកប៉ុស្តិ៍)

មេដឹកនាំកម្លាំងប្រដាប់អាវុធបះបោរនៅមីយ៉ាន់បានបើកកិច្ចពិភាក្សាពីបញ្ហាសង្គ្រាមនៅតាមព្រំដែនកាលពីថ្ងៃពុធម្សិលមិញ ដើម្បីត្រៀមខ្លួនក្នុងការជួបពិភាក្សាសន្តិភាពជាមួយរដ្ឋាភិបាលនៅពេលខាងមុខ។

មីយ៉ាន់ម៉ាញ៉ាំញីដោយសង្គ្រាមស៊ីវិលជាមួយពួកបះបោរជាជនជាតិដើមភាគតិចកើតឡើងនៅក្នុងប្រទេសប្រមាណកន្លះសតវត្សរ៍មកនេះ ដែលបណ្តាលឲ្យមនុស្សរាប់សែននាក់ស្លាប់និងត្រូវជម្លៀសទៅរកកន្លែងមានសុវត្ថិភាព។

ក្រុមមួយចំនួននៃពួកបះបោរទាំងនោះបានចុះហត្ថលេខាលើការឈប់បាញ់គ្នា ប៉ុន្តែក្រុមបះបោរជាច្រើនក្រុមទៀតនៅតែបន្តវាយប្រហារជាមួយកងកម្លាំងរបស់ជាតិរួមបញ្ចូលទាំងក្រុមបះបោរនៅភាគខាងជើងនៃរដ្ឋកាចីនផង។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

លោកស្រី អ៊ុង សានស៊ូជី ជាសកម្មជនជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យបានដឹកនាំរដ្ឋាភិបាលស៊ីវិលលើកដំបូង ហើយសន្យាបញ្ចប់សង្គ្រាមស៊ីវិលជាមួយក្រុមជនជាតិដើមភាគតិច។ លោកស្រីចង់ចាប់ផ្តើមចរចាសន្តិភាពដោយពេញលេញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ