ហ្វីលីពីន​បញ្ជូន​បេសកជនទៅចិន​ជជែកបញ្ហាសមុទ្រចិនខាងត្បូង

(រូបភាពពី AFP)

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធឺត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជូនបេសកជនទៅប្រទេសចិន ដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ដោយផ្អែកលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។

តុលាការអន្តរជាតិនៅទីក្រុងឡាអេ កាលពីថ្ងៃទី១២ខែកក្កដាបានចេញសេចក្តីសម្រេចឲ្យចិនចាញ់ក្តីហ្វីលីពីនក្នុងជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។ ការសម្រេចនេះហ្វីលីពីនប្រកាសទទួលយក តែចិនបានច្រានចោល។

លោក ឌូធឺត បានស្នើឲ្យអតីតប្រធានាធិបតីលោក ហ្វីដែល រ៉ាមូស ធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជជែកពីបញ្ហានេះ។

លោក ឌូធឺត បញ្ជាក់ថាការធ្វើសង្គ្រាមមិនមែនជាជម្រើសទេ ហើយការជជែកដោយសន្តិភាពជាចំណុចចម្បង។ លោក ឌូធឺត ថ្លែងក្នុងពិធីជួបជុំមួយដែល មានការចូលរួម ពីអតីតប្រធានធិបតីរ៉ាមូស។

លោក ឌូធឺ ថាលោកបានពិភាក្សាជាមួយមនុស្សជាច្រើន ហើយក្នុងនោះមានទាំងលោក រ៉ាមូស ផង ហើយលោកគោរពនិងស្នើឲ្យលោក រ៉ាម៉ូស ធ្វើដំណើរទៅប្រទេសចិនចាប់ផ្តើមពិភាក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ