សមាជិក​ព្រឹទ្ធ​សភា​ថ្កោល​ទោស​ Donald Trump ជុំ​វិញ​ជម្លោះ​ជាមួយ​គ្រួសារ​មូស្លីម

លោក ដូណាល់ ត្រាំ (រូបភាពពី BBC)

សមាជិកព្រឹទ្ធសភាលោក John McCain និងមេដឹកនាំគណបក្សសាធារណរដ្ឋដទៃទៀតបានថ្កោលទោសចំពោះការលើកឡើងរបស់លោក Donald Trump អំពីគ្រួសារទាហានមូស្លីមអាមេរិក ដែលត្រូវបានគេសម្លាប់នៅអ៊ីរ៉ាក់។

សារព័ត៌មាន BBC បានដកស្រង់សម្ដីរបស់លោក McCain ដែលបាននិយាយថា លោក Trump មិនមានអាជ្ញាប័ណ្ណឲ្យបរិហារមនុស្សទាំងឡាយ ដែលជាមនុស្សដ៏អស្ចារ្យក្នុងចំណោមជនជាតិអាមេរិកនោះឡើយ។

ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យនិងឪពុករបស់ទាហានបានអំពាវនាវដល់សមាជិកបក្សសាធារណរដ្ឋឲ្យបដិសេធបេក្ខភាពប្រធានាធិបតីរបស់លោក Trump។

ទាហានអាមេរិកលោក Humayun Khan ត្រូវបានគេសម្លាប់នៅអាយុ២៧ឆ្នាំនៅក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៤។

ឪពុករបស់គាត់ដែលមានដើមកំណើតជាជនជាតិប៉ាគិស្ថានបានប្រាប់សារព័ត៌មាន BBC ថា លោក Trump មិនអាចប្រមាថស្ត្រីនោះឡើយ ហើយចៅក្រមនិងសមាជិកនៃគណបក្សសាធារណរដ្ឋឲ្យចង់ប្រឈមមុខនឹងការរិះគន់នោះឡើយ។

លោក McCain គឺជាអតីតទាហាននិងជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០០៨។ លោកបានថ្លែងអំណរគុណដល់ក្រុមគ្រួសារលោក Khan ដែលបានធ្វើចំណាកស្រុកទៅអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ