ខៀវ កាញារីទ្ធ៖ ប្រធានមន្ទីរព័ត៌មាន​ដេកនៅណាមិនដឹងទំនាស់ខ្មែរវៀតណាម​មានអ្នកស្លាប់​

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធ

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្តីបន្ទោសប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងថាមិនបានយកចិត្តទុកដាក់ក្នុងការបំពេញការងារ មិនបានរាយការណ៍ករណីទំនាស់រវាងប្រជាពលរដ្ឋខ្មែរនិងសហគមន៍វៀតណាម ឈានដល់មានមនុស្សស្លាប់។

នៅលើទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ នៅថ្ងៃនេះបានសរសេរដោយលើកឡើងជាចម្ងល់ថា ប្រធានមន្ទីរព័ត៌មាននៅខេត្តព្រៃវែងទៅណា បានមិនរាយការណ៍ពីទំនាស់ហិង្សារវាងពលរដ្ឋខ្មែរនិងប្រជាសហគមន៍វៀតណាម៖ “មិនដឹងប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងដេកនៅឯណា បានមិនឃើញរាយការណ៍ពីទំនាស់រវាងប្រជាជនខ្មែរនិងសហគមន៍វៀតណាម រហូតដល់មានអ្នកស្លាប់។ បើអ្នកណាដឹងថា គាត់គេងនៅឯណា ជួយប្រាប់គាត់ឲ្យធ្វើការងារផង“។

នៅថ្ងៃនេះដែរ លោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ ទទក បានណែនាំឲ្យមន្ត្រីរបស់ខ្លួនត្រូវតាមដានឲ្យដឹងគ្រប់ហេតុការណ៍ដែលកើតមានឡើង។

កាលពីយប់ថ្ងៃទី៧ខែសីហា មានករណីជម្លោះហិង្សាកើតឡើងរវាងប្រជាពលរដ្ឋខ្មែរនិងប្រជាសហគមន៍វៀតណាមនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបានបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់បានស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ