ប្រជាសហគមន៍ព្រៃឈើបូននាក់ត្រូវតុលាការសាកសួរ

កំពង់ធំ៖ សមាជិកសហគមន៍ព្រៃឈើអូរចាំស្រីត្រដក់ពង ៤នាក់ត្រូវបានព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ហៅឲ្យចូលបំភ្លឺបន្ទាប់ពីមានបណ្តឹងរបស់មន្ត្រីយោធាម្នាក់ថាពួកគេបានយកដីឯកជនរបស់ខ្លួនដាក់បញ្ចូលទៅជាដែនដីព្រៃសហគមន៍។

ប្រជាសហគមន៍៤នាក់ ១.ឈ្មោះហ៊ឹម ជីម ភេទប្រុស អាយុ ៥២ឆ្នាំ ២.ឈ្មោះ សៀក សិក ភេទប្រុស អាយុ ២៥ឆ្នាំ ៣.ឈ្មោះ សឿ ពីន ភេទប្រុស អាយុ ៤៩ឆ្នាំ និង ៤.ឈ្មោះ យ៉ែម អឿង ភេទប្រុស អាយុ ៣៦ឆ្នាំ។

លោក ស្រី សុផល អតីតៈប្រធានសហគមន៍ព្រៃឈើអូរចាំស្រីត្រដក់ពងដែលមានទីតាំស្ថិតនៅក្នុងភូមិទំនុប ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំមានប្រសាសន៍ថា ឈ្មោះ ញ៉ែម សុផាជាមន្ត្រីយោធា ប្រចាំការតំបន់ប្រាសាទព្រះវិហារបានដាក់ពាក្យបណ្តឹងទៅតុលាការដោយចោទថាសមាជិកសហគមន៍ទាំងបួនរួបនេះយកដីរបស់គាត់ដាក់ចូលជាដីព្រៃសហគមន៍។

លុះដល់ថ្ងែទី20 ខែធ្នូ ឆ្នាំ2015 តុលាការបានចេញដីការកោះហៅសមាជិកសហគមន៍ទាំបួនរូបនោះឲ្យចូល បំភ្លឺតាមបណ្តឹងរបស់មន្ត្រីយោធារូបនោះ។

លោក សឿ ពីន សមាជិកសហគមន៍ដែលរងការប្តឹងពីមន្ត្រីយោធារូបនោះបានឲ្យដឹងថា កាលពីថ្ងៃទី20 ខែមករា ឆ្នាំ2015ពួកគាត់ទាំបួននាក់បានចុះល្បាតក្នុងដែនព្រៃសហគមន៍ដូចសព្វមួយដងក៍ប្រទះឃើញ មនុស្សមួយក្រុមកំពុងកាប់រានដីព្រៃពួកគាត់បានចូលទៅសួនាំអ្នកកាប់។ អ្នកទាំងនោះបានឆ្លើយថាឈ្មោះ ញ៉ែម សុផា ដែលជាមន្រ្តីយោធាបានជួលពួកគេឲ្យមកកាប់ព្រៃ ដោយអះអាងថាជាដីរបស់គេ ដែលបាន ទិញពីប្រជាពលរដ្ឋចំនួន៨ហិកតា។

ប្រមាណជា១១ខែក្រោយ គឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥មានដីកាពីសាលាដំបូងខេត្តកំពង់ធំកោះហៅ ពួកគាត់ទាំង៤នាក់ឲ្យចូលបំភ្លឺ។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ លោកមាស វឌ្ឍនា មានប្រសាសថា លោកនៅបន្តស្រាវជ្រា និងស៊ើបអង្កេតបន្ត “ពុំទាន់អាចជម្រាបអ្វីបាននៅឡើយទេ”។

លោក ញ៉ូងសាមឿន មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សអង្គការលីការដូប្រចាំខេត្តកំពង់ធំដែលជាអ្នក ចុះ អង្កេតលើករណីនេះបានលើកឡើងថាលោកបានឃើញលិខិតទិញលក់ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៧ដោយមានចុះហ្ថលេខារបស់មេភូមិ និងមេឃុំស្រើង ប៉ុន្តែលោកថាដីនោះជាដីព្រៃសុទសាធពុំមាន ការដាំដុះឬអស្រ័យផលអ្វីឡើយ។

លោកបន្តថាចំពោះសហគមន៍ក៍មានសិខិតស្នើសុំបង្កើតសហគមន៍និងពាក្យស្នើសុំដីព្រៃដែលមានស្នាមមេ ដៃពលរដ្ឋ៣៤៦នាក់ជាសមាជិកនិងមានចុះហត្ថលេខាដោយ ឯកឧត្ត ណាំ ទុំ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៩ដែលកាលណោះលោកនៅជាអភិបាលខេត្តនៅឡើយ បានសម្រេចប្រគល់ដីនោះឲ្យទៅ សហគមន៍ អូរចាំស្រី ត្រដក់ពងគ្រប់គ្រង និងថែរក្សា។

ប្រជាសហគមន៍ទាំ៤រូបត្រូវចៅក្រមស៊ើបសួរអនុញ្ញាតិឲ្យពួកគាត់ត្រឡប់ទៅផ្ទះហើយនៅថ្ងៃទី១២ ខែមករាដដែលបន្ទាប់ពីសាកសួររួច។

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។