រដ្ឋមន្ត្រីវប្បធម៌របស់កូរ៉េខាងត្បូងត្រូវឃាត់ខ្លួន

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌កូរ៉េខាងត្បូង អ្នក​ស្រី​ Cho Yoon-sun (រូបភាពពីទីភ្នាក់​ងារ​Channel News Asia)

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌កូរ៉េខាងត្បូង ត្រូវបាន​ឃាត់ខ្លួន នៅ​ពីថ្ងៃសៅរ៍ទី២១ ដែលចោទថា បង្កើតសិល្បៈជិត១០០០ ដែលស្ថិតក្នុង​បញ្ជីខ្មៅ សម្រាប់​សម្តែងរិះគន់ ការបោះឆ្នោតដក​សេចក្តីទុកចិត្ត ប្រធានាធិបតីប៉ាក ឃឿន ហេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​យ៉ុងហាប់។​

លោកស្រី Cho Yoon-sun រងការចោទថា ធ្វើជារូបកាតាឡុក  ដែលបង្ហាញពីការធ្លាក់ ចុះរដ្ឋាភិបាល និង ចោទ​ថា សកម្មភាពក្រុមអ្នកវិនិយោគឯកជន ស្ថិតនៅក្រោមការត្រួត​ត្រាពីរដ្ឋ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានChannel News Asia។​

វិធានការនេះ នាំឲ្យមានការខឹងសម្បារពីប្រជាពលរដ្ឋ ដែលពួកគេថា ហាក់ដូចជា ទាញទីក្រុងសេអ៊ូលទៅរកទសវត្សរ៍ឆ្នាំ ១៩៦០ និង១៩៨០ ក្រោមការដឹកនាំរបស់ពួកយោធា រួមបញ្ជូលទាំងការដឹកនាំផ្តាច់ការរបស់​លោក​ ប៉ាក ឈុនហ៊ី ជា ឪពុករបស់លោក ប៉ាក ឃឿនហេ ដែលត្រូវបានបោះឆ្នោតដកសេចក្តីទុកចិត្ត។ កំហឹងមហាជននេះ កើតឡើង នៅពេល​ដែល​ ប្រព័ន្ធផ្សព្វផ្សាយ​សិល្បៈ និង ការកំសាន្តត្រូវបានរឹតបន្តឹងខ្លាំងក្លា។​

ទោះយ៉ាងណា តុលាការកណ្តាលរបស់របស់ទីក្រុងសេអ៊ូល បានបញ្ជាក់ថា ការចេញ​ដីកាចាប់ខ្លួនលោកស្រី Cho ដោយសារមានសំណើរពីរដ្ឋអាជ្ញា ដែលចោទថា លោកស្រី បានរំលោភអំណាចរដ្ឋ និង មិនសហការជាមួយតុលាការ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ