​យន្ត​ហោះ​ធុន​តូច​មួយ​គ្រឿង​ធ្លាក់​ឆេះ​នៅ​លើ​ផ្សារ​ទំនើប​​នៅ​អូស្ត្រាលី

យន្តហោះ​តូច​មួយ​ដឹក​មនុស្ស ៥​នាក់ បាន​ធ្លាក់​ឆេះ​ទៅ​លើ​ផ្សារ​ទំនើប​មួយ​កន្លែង នៅ​ជិត​ព្រលាន​យន្តហោះ​មួយ នៅ​ទីក្រុង​មែលប៊ន នៅ​ថ្ងៃ​នេះ ហើយ​ក្រុម​មន្ត្រី​និយាយ​ថា គេ​មិន​ទាន់​ដឹង​ពី​ចំនួន​មនុស្ស​ស្លាប់​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

រូបភាព​ពី​ទូរទស្សន៍ Sky News បានបង្ហាញ​ផ្សែង​ឆេះ​ហុយ​ចេញ​ពី​ផ្សារ​ទំនើប​នោះ ស្ថិត​នៅ​ជិត​ព្រលាន​យន្តហោះ អៃសេនដន ដែល​ស្ថិត​នៅ​ជិត​នឹង​ទីក្រុង​មែលប៊ុន ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆាប​ឆេះ​កម្ទេច​បាក់​បែក​នោះ។

មន្ត្រី​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា មនុស្ស​ ៥​នាក់ ស្ថិត​នៅ​លើ​យន្តហោះ​នោះ ដែល​ហោះ​ហើរ​សំដៅ​ទៅ​កោះ​ឃីង ស្ថិត​នៅ​ចន្លោះ​អូស្ត្រាលី និង​រដ្ឋ​តាស្មានៀ។

ប៉ូលិស​អូស្ត្រាលី​និយាយ​ថា យន្តហោះ​នោះ​បាន​ធ្លាក់​ឆេះ​នៅ​មុន​ម៉ោង ៩​ព្រឹក ឬ​ត្រូវ​នឹង​ម៉ោង ៦​ព្រឹក​ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ