ចិននិងឥណ្ឌាគ្រោងជួសជុលប្រាសាទព្រះវិហារ

មន្ដ្រីរដ្ឋាភិបាលកម្ពុជាថ្លែងថា ប្រទេសចិននិងឥណ្ឌា គ្រោងជួសជុលប្រាសាទព្រះវិហារនិងប្រាសាទមួយចំនួនទៀត នៅក្នុងតំបន់រមណីយដ្ឋានកោះកេរដោយថា ដើម្បីអោយរក្សាបានភាព​ល្អប្រសើរ។

ប្រធានអាជ្ញាធរជាតិព្រះវិហារលោក គឹម សេតារា មានប្រសាសន៍ថា តួប្រាសាទព្រះវិហារដែលត្រូវជួសជុលមាន៥កន្លែងសំខាន់ៗដែលកំពុងទ្រុឌទ្រោម។​ ចំណែកប្រាសាទកោះកេរក៏ត្រូវជួសជុលលើផ្នែកមួយចំនួនដែរ។​

លោកគឹម សេតារា ក៏បានលើកឡើងទៀតថា បច្ចុប្បន្នប្រាសាទព្រះវិហារកំពុងជួបបញ្ហាប្រ ឈមខ្វះទឹកក្រោមដីដែលអាចប៉ះពាល់ដល់គ្រឹះប្រាសាទ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ