ក្រសួង៖ ទេសចរដើរកម្សាន្តទូទាំងប្រទេសកើនឡើងជាង៣៣ភាគរយអំឡុងពេលចូលឆ្នាំ

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 2:14 PM | អភិបាលកិច្ចល្អ | 0 | 1764 ភ្ញៀវទេសចរដែល​បាន​មក​ទស្សនា​អង្គរវត្ត​នាពេល​កន្លងមក​

ក្រសួងទេសចរណ៍ឲ្យដឹងថា ភ្ញៀវទេសចរណ៍ដែលចេញដើរកម្សាន្តនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ក្នុងអំឡុងពេលចូលឆ្នាំមានការកើនឡើងជាងឆ្នាំមុនៗ។

ទិន្នន័យរបស់ក្រសួងទេសចរណ៍ចុះផ្សាយថ្ងៃទី១៨ខែមេសានេះបានឱ្យដឹងថា កម្ពុជាបានទទួលភ្ញៀវទេសចរណ៍ជាតិ ដែលបានចេញដើរកំម្សាន្តនៅ តាមបណ្តាខេត្ត ទូទាំងប្រទេសមានចំនួនជាង៤លាន ១៨ម៉ឺននាក់ កើន៣៣.៦ភាគរយ រីឯភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួនជាង៦ម៉ឺន៥ពាន់នាក់ កើន៦.៦ភាគរយ។

បើតាមរបាយការណ៍ រដ្ឋាភិបាលបានចំណាយលុយធ្វើពិធីបុណ្យចូលឆ្នាំ២០១៧នេះ អស់ប្រមាណ ២០០លានដុល្លាអាមេរិក។

យោងតាមទិន្នន័យដដែលនេះ បានឱ្យដឹងថាខេត្តសៀមរាបនិងខេត្តជុំវិញទទួលបានភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិជាង ១លាន១៨ម៉ឺននាក់ច្រើនជាងខេត្តនានា។​

ពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំ២០១៦ ខេត្តសៀមរាមទទួលបាន ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិកំសាន្ដនៅថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ចំនួន១លាន៣សែននាក់៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required