រដ្ឋាភិបាលប្រកាសអនុវត្តកម្មវិធីបន្ដជំនាញដល់សិស្សកម្រិតអនុវទ្យាល័យ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 4:54 PM | ការអប់រំ | 0 | 895

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចដាក់ឲ្យកម្មវិធីសិក្សាផ្នែកជំនាញដល់សិស្សដែលកំពុងសិក្សាចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩។

យោងតាមសេចក្ដីប្រកាសចុះថ្ងៃទី២០ខែមេសាឆ្នាំ២០១៧ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យកម្មវិធី «សិក្សាស្ពានចម្លងបន្ដជំនាញ» សម្រាប់សិស្សកម្រិតអនុវិទ្យាល័យ ដែលកំពុងសិក្សាចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩ ដោយក្រសួងថា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។​

បើតាមសេចក្ដីប្រកាស ក្រសួងការងារបានជ្រើសយកមុខវិជ្ជាចំនួន៦ សម្រាប់កម្មវិធី «សិក្សាស្ពានចម្លងបន្ដជំនាញ» នេះ ដូចជា ភាសាខ្មែរ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ យែនឌ័រ និងជំនាញមូលដ្ឋានការងារ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required